10 អាការ​គួរឱ្យ​បារម្ភ​របស់​ស្ត្រី​មានគភ៌

0
1
The pregnant woman with a strong toxicosis sitting in bathroom

នៅពេល​ស្រី្ត​ចាប់ផ្តើម​មានគភ៌ ការយកចិត្តទុកដាក់​មើលថែរក្សា​សុខភាព​ឱ្យ​រឹងប៉ឹង​ជាប់​ជានិច្ច​គឺជា​រឿង​មួយ​ដែល​សំខាន់បំផុត តែ​ពេលខ្លះ​ការយកចិត្តទុកដាក់​រឿង​អាហារ​ការហូបចុក​តែ​ម្យ៉ាង ប្រហែលជា​មិន​គ្រប់គ្រាន់​ក្នុងការ​សរុប​បាន​ថា គភ៌​របស់​អ្នក​ប្រក្រតី​នោះទេ ដូច្នេះ​សូម​សាកល្បង​អាន​អត្ថបទ​នេះ រួចហើយ​អ្នកនឹង​បានដឹងថា តើ​គភ៌​របស់​អ្នក​ចូលក្នុង​ក​ម្រឹត​គួរឱ្យ​បារម្ភ​ដែរឬទេ?

 

 

ក្អួតចង្អោរ​យ៉ាងច្រើនរ​យៈ​ពេល 12 សប្តាហ៍ និង​ពេញ​មួយថ្ងៃ​រហូត​ធ្វើឱ្យ​រាងកាយ​បានទទួល​ជាតិ​ទឹក និង​អាហារ​មិន​គ្រប់គ្រាន់ អាការ​បែបនេះ​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ។

 

មាន​ធ្លាក់ឈាម​តាម​រន្ធ​ស្បូន ឈឺពោះ​ខ្លាំង នេះ​ក៏​ជា​អាការ​មួយ​ដែល​គួរឱ្យ​បារម្ភ និង​ត្រូវតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ដែរ។

 

តាំង​គភ៌​ខុស​ប្រក្រតី គឺ​នៅក្នុង​ស្បូន​មាន​គ្រាប់ថ្លាតូចៗស្រដៀង​គ្រាប់​សាគូ ធ្វើឱ្យ​ស្បូន​រីកធំឡើង​យ៉ាង​ឆាប់រហ័ស ច្រើន​តែមាន​អាការ​ចាញ់កូន​ខ្លាំង​ជាង​ធម្មតា មាន​ធ្លាក់​ឈាប​ចេញមក​តាម​រន្ធ​ស្បូន​បន្តិចបន្តួច ឬ​ធ្លាក់​មកម្តងច្រើនៗព្រមទាំង​មាន​គ្រាប់ថ្លាៗ ដូច​គ្រាប់​សាគូ​ចេញមក​ជាមួយ​ផងដែរ។ បើ​ឃើញ​មាន​អាការ​បែបនេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់ ព្រោះ​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​បាន។

 

 

មានគភ៌​កូនក្រៅស្បូន បណ្តាលមកពី​មេជី​វិត​ដែល​ផ្សំគ្នា​ហើយ​ទម្លាក់ខ្លួន និង​ចម្រើន​ធំធាត់​នៅ​ខាងក្រៅ​ប្រឡោះ​ស្បូន អាការ​សំខាន់​ដែល​ធ្វើឱ្យ​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​នោះ​គឺ ឈឺ​ខាងក្រោម​ពោះ(ថ្ងាស់) អាច​នឹងមាន​ធ្លាក់ឈាម​បន្តិចបន្តួច។ បើ​មាន​ឈាម​ចេញ​នៅក្នុង​ប្រអប់​ពោះ ដោយសារតែ​ការ​រលូត ឬ​បំពង់​ស្បូន​បែប​នឹងមាន​អាការ​ខ្យល់គ ស្លេកស្លាំង ចេញ​ញើស ញ័រ​ដើមទ្រូង និង​បាត់បង់​ស្មារតី គឺជា​អាការ​ដែល​គួរឱ្យ​ភ័យ​បារម្ភ និង​ប្រញាប់​នាំទៅ​មន្ទី​ពេទ្យ​ជាបន្ទាន់។

 

សភាវ​គភ៌​មាន​ជាតិពុល ដូចជា​កើត​អាការ​ហើម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ទឹកមូត្រ​ឡើង​ពណ៌​ស​ខាប់ ដែល​អាការ​ទាំងនេះ​ច្រើនតែ​កើតឡើង​ក្នុង​រយៈ​ចុងក្រោយ​របស់​ការតាំង​គ​ភ៌ ក៏​ជា​អាការ​ដ៏​គួរឱ្យ​ភ័យ​បារម្ភ​មួយ​ដែរ។

 

សុក​ធ្លាក់ចុះ​ទាប គឺ​ការដែល​សុក​មួយផ្នែក ឬ​ទាំងអស់​ទម្លាក់ខ្លួន​មក​តោង​ផ្នែក​ខាងក្រោម​របស់​ស្បូន ជំនួស​ការ​តោង​នៅ​ផ្នែក​លើ​របស់​ស្បូន។

 

អាការ​ដែលមាន​ធ្លាក់ឈាម​នៅក្នុង​រន្ធ​ស្បូន​ក្នុង​រយៈពេលក្រោយៗរបស់​ការ​មានគភ៌​ដោយ​គ្មាន​មូលហេតុ និង​គ្មាន​អាការ​ឈឺចាប់។ បើ​មាន​ធ្លាក់ឈាម​ច្រើន គ្រូពេទ្យ​នឹងត្រូវ​យក​ទារក និង​សុក​ចេញ​ឱ្យបាន​លឿន​បំផុត​ដើម្បី​បញ្ឈប់​ការធ្លាក់​ឈាម។

 

គភ៌​ភ្លោះ ឬ​ការតាំង​គភ៌​ដែលមាន​ទារក​នៅក្នុង​គភ៌​ច្រើនជាង 1 នាក់​ឡើងទៅ អាចធ្វើឱ្យ​កើត​សភាវ​ជ្រៀតជ្រែក​ទាំង​អ្នក​ម្តាយ ទាំង​ទារក ដូចជា លោហិត​ស្លេក សភាវ​គភ៌​មាន​ជាតិពុល ប្រសូត​មុនពេល​កំណត់ ប្រសូត​ខុស​ប្រក្រតី ជាដើម។ល។ ស្ត្រី​ដែលមាន​គភ៌​ភ្លោះ​គួរ​សម្រាក​ឱ្យបាន​ច្រើន​ក្នុងអំឡុងពេល 2 ខែ​ចុងក្រោយ​នៃ​ការតាំង​គភ៌ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កំណត់។

 

តាំង​គភ៌​ហួសកំណត់ គឺមាន​គភ៌​លើស 42 សប្តាហ៍ ផល​អាក្រក់​គឺ ប្រសិទ្ធភាព​ការធ្វើការ​របស់​សុកថ​យ​ចុះ បរិមាន​ទឹកភ្លោះ​ថយចុះ ទារក​ស្គម​តូច ស្បែ​កយារ ក្រចក​វែង ឆ្អឹងលលាដ៍ក្បាល​រឹង ធ្វើឱ្យ​ពិបាក​ប្រសូត និង​ទារក​មាន​សភាវ​ងាយ​នឹងខ្វះ​អុក​ស៊ី​ហ្ស៊ែ​ន។

 

អាការ​គួរឱ្យ​បារម្ភ​ទាំង 10 យ៉ាង​ខាងលើ បើ​ស្ត្រី​មានគភ៌​ណា​ជួបនឹង​អាការ​ណាមួយ​នោះ​គួរ​កុំ​ព្រងើយកន្តើយ​ឱ្យសោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ដើម្បី​សុវត្ថិភាព​របស់​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here