ក្មេងស្រីអាយុទើបតែ ៣សប្តាហ៍ នៅសហរដ្ឋអាមេរិកបានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារតែការធ្វេសប្រហែស របស់ឪពុកម្តាយ។ ភាពធ្វេសប្រហែសនោះ គឺ ពួកគេមិនបានលាងសម្អាតដៃឲ្យបាត្រឹមត្រូវ មុននឹងប៉ះពាល់ជាមួយទារក ដែលបង្កឲ្យឆ្លងជំងឺ។ នេះជាការព្រមានសម្រាប់ឪពុកម្តាយទាំងឡាយ ត្រូវបានការប្រុងប្រយ័ត្នចំពោះការមើលថែកូន។
ការធ្វេសប្រហែសរបស់ឪពុកម្តាយទៅលើក្មេងទារិការងគ្រោះម្នាក់នេះ បណ្តោលឲ្យឆ្លងមេរោគរើមប្រភេទទី១ (herpes simplex)។ វីរុស herpes simplex អាចឆ្លងតាមរយៈមាត់ ដូចជាការថើប ការចែករំលែកកែវទឹក ឬទុយោ និងការប៉ះពាល់ស្បែកជាដើម។
អង្ការពិភពលោក WHO បានប៉ាន់ប្រមាណថា ៦៧ភាគរយនៃមនុស្សនៅលើផែនដី អាចត្រូវបានឆ្លងមេរោគ herpes simplex ប្រភេទី១ តែពួកគេមិនដឹងថារឆ្លងមេរីនោះទេ។
ករណីកម្រ មេរោគ herpes simplex អាចឆ្លងពីម្តាយទៅទារកទើបនឹងកើត អំឡុងពេលសម្រាល។ ចំពោះកុមារ ប្រសិនបើមិនបានរកឃើញរោគសញ្ញាទាន់ពេលទេ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាល និងស្លាប់។
ហេតុនេះហើយ មុនពេលប៉ះពាល់ទារកសូមឪពុកម្តាយទាំងឡាយត្រូវលាងសម្អាតដៃឲ្យបានស្អាតជានិច្ច ជាពិសេសក្មេងក្រោមអាយុ៣ខែ ហាមឲ្យនរណាម្នាក់ថើបមាត់ឲ្យសោះ៕