របស់​ទាំង១៣យ៉ាង ដែល​អ្នក​ម្តាយ​ថ្មីថ្មោង​ត្រូវ​ត្រៀម​សម្រាប់​ទារក​ទើបនឹង​កើត

0
1

សម្រាប់​អ្នក​ម្តាយ​ថ្មីថ្មោង​ការត្រៀម​រៀបចំ​របស់​ប្រើប្រាស់​ទុក​សម្រាប់​កូនតូច​ជាទី​ស្រឡាញ់ ដែល​ទើបនឹង​បើកភ្នែក​មើល​ពិភពលោកថ្មីៗនោះ គឺជា​រឿង​សំខាន់​ណាស់ តែ​សូមអ្នក​ម្តាយ​ក្មេង​វ័យ​កុំ​បារម្ភ​អី ព្រោះ​នៅថ្ងៃនេះ​គេហទំព័រ យើង​មាន​អត្ត​បទល្អៗមក​ជំរាបជូន ដើម្បី​ជា​ជំនួយស្មារតី​ដល់​អ្នក​ម្តាយ​ក្នុងការ​មើលថែទាំ​កូនតូច​យ៉ាង​មាន​សុវត្ថិភាព សូម​តាមដាន​ដូចតទៅ ៖

 

 

០១) ខោ​កន្ទប​ទឹកនោម យ៉ាងតិចណាស់ ២ឡូ

ដោយសា​តែ​ទារក​ដែល​ទើបនឹង​កើត​រហូតដល់​អាយុ៣ខែ ត្រូវ​បញ្ចេញ​ទឹកនោម​ក្នុង​មួយថ្ងៃ​ពី ១២-១៨ដង (មិន​រាប់​ពេលយប់) នោះ ដូច្នេះ​ត្រូវមាន​ខោ​កន្ទប​ទឹកនោម​ទុក​សម្រាប់​ផ្លាស់​ឲ្យ​កូនតូច​ប្រមាណ​ជា ១២-២០ខោ និង​ត្រូវមាន​ទុក​សម្រាប់​បោក​ប្រើ​ផ្លាស់ប្តូរ​មួយចំនួនទៀត តែបើ​មិនសូវមាន​ពេលវេលា​បោក​ទេនោះ គួរ​មាន​ខោ​កន្ទប​សម្រាប់​កូន​ប្រមាណ ៣ឡូ​ទើប​សមល្មម ។

Image result for ខោទឹកនោម

 

០២) ក្រណាត់​កន្ទប (រាង​បួន​ជ្រុង) យ៉ាងតិច ៦-១២បន្ទះ

បើ​មាន​ខោ​កន្ទប​ទឹកនោម​ចំនួន​ច្រើន​ហើយ គួរតែមាន​ក្រណាត់​កន្ទប​រាង​បួន​ជ្រុង​ទុក​ប្រើ​បន្តិចបន្តួច​ក៏បាន ដើម្បី​ទុក​សម្រាប់​ជូត​ខ្លួន​កូនតូច ឬ​សម្រាប់​ក្រាល​ពីក្រោម​ខ្លួន​កូន ។

Image result for new baby

 

 

០៣) ដប​ទឹកដោះគោ ចំនួន៥ (សម្រាប់​ទារក​ដែល​បៅដោះ​ម្តាយ) ១២ដប (សម្រាប់​ទារក​ដែល​បៅ​ទឹកដោះគោ)

ដប​ទឹកដោះគោ​ខ្នាតតូច ចំនួន ៥ (សម្រាប់​ទារក​ដែល​បៅដោះ​ម្តាយ) ទុក​សម្រាប់​ដាក់​ទឹក​ឆ្អឹ​ន​ឲ្យ​កូនតូច​បៅ

និង​ទុក​សម្រាប់​លាង​ប្រើ​ផ្លាស់ប្តូរ ។ ដប​ទឹកដោះគោ​ខ្នាត​ធំ ចំនួន១២ (សម្រាប់​ទារក​ដែល​បៅ​ទឹកដោះគោ) ទុក​សម្រាប់​ដាក់​ទឹក​ឆ្ងឹ​ន​ឲ្យ​កូនតូច​បៅ និង​ទុក​សម្រាប់​ឆុង​ទឹកដោះគោ​ឲ្យ​កូនតូច​បៅ ព្រមទាំង​ទុក​សម្រាប់​លាង​ប្រើ​ផ្លាស់ប្តូរ។

Image result for ទឹកដោះគោ

 

 

០៤) ច្រាស​លាង​ដប​ទឹកដោះ ចំនួន១

គួរ​ជ្រើសរើស​ទិញ​ច្រាស​ដែល​ខាងចុង​មា​នស​សៃ​ច្រាស​ធ្វើ​ពី​ផ្លា​ស្ទិ​ក ព្រោះ​អាច​ដុស​សំអាត​កំណក​ម្សៅ​ទឹកដោះគោ​បាន​ស្អាត​ជាង​ច្រាស​ដែល​ខាងចុង​ជា​អេ​ប៉ុង ។

Image result for ទឹកដោះគោ

 

 

០៥) ពូក​គេង​ប្រភេទ​អេ​ប៉ុង​ដែល​ដាក់​ឲ្យ​កូនតូច​គេង​ហើយ​មិន​ទ្រុឌ​ជ្រៅ​ពេក ដោយសា​តែបើ​ប្រើ​ពូក​ដែល​ទន់ និង​ទ្រុឌ​ចុះក្រោម​ខ្លាំងពេក អាច​នឹងធ្វើ​ឲ្យ​សាច់​ពូក​ខ្ទប់​មុខ ឬ​ខ្ទប់​ច្រមុះ​កូនតូច​បាន​នៅពេលដែល​ដាក់​កូនតូច​ឲ្យ​គេង​ផ្អៀង ឬ​គេង​ផ្កាប់​នោះ តែ​ក៏​មិនគួរ​ជ្រើស​រើសយក​ពូក​ណា​ដែល​រឹង​ជ្រុល​ពេក​ដែរ ។

Image result for baby new

 

 

០៦) ក្រណាត់​កៅស៊ូ​សម្រាប់​ទ្រាប់ ១បន្ទះ

ក្រណាត់​កៅស៊ូ​ទុក​សម្រាប់​ទ្រាប់​ពីក្រោម​មិន​ឲ្យ​ទឹកនោម​កូនតូច​ហូរ​ជ្រាប​ទៅដល់​ពូក តែ​គួរ​យក​ក្រណាត់​កន្ទប​បួន​ជ្រុង​មក​ដាក់​ទ្រាប់​ពីក្រោម​ខ្លួន​កូនតូច​ជាមុន​សឹ​ន ដើម្បី​កុំ​ឲ្យ​ក្រណាត់​កៅស៊ូ​ប៉ះ​ជាប់​ផ្ទាល់​នឹង​ខ្លួន​កូនតូច​ជាហេតុ​បណ្តាល​ឲ្យ​កូនតូច​ក្តៅស្អុះ និង​បែកញើស​បាន ។

 

 

 

០៧) អាវ​ទារ​កមាន​ខ្សែ​ចង​ពីក្រោយ ចំនួន ៦-១០អាវ

អាវ​ដែលមាន​ខ្សែ​ចង​ពីក្រោយ​គឺជា​អាវ​ដែល​ល្អ​សម្រាប់​ទារក​ទើបនឹង​កើត ដោយសា​តែ​វា​ងាយស្រួល​ពាក់ តែ​អ្នក​ម្តាយ​មិនគួរ​មាន​ច្រើនពេក​ទេ ព្រោះ​ទារក​ទើប​កើត​ថ្មី​រហូតដល់​អាយុ ១ខែ​ឆាប់​ធំធាត់​ខ្លាំងណាស់ ។

 

 

០៨) កន្សែង​សម្រាប់​រុំ​ខ្លួន​ទារក ចំនួន២

មិនគួរ​មាន​ច្រើនពេក​ទេ ដោយសា​តែ​ភាគច្រើន​អ្នក​ម្តាយ​ប្រើប្រាស់​កន្សែង​រុំ​ខ្លួន​ទារក​នេះ​តែ​ក្នុងអំឡុង​ពេលដែល​ទារក​ទើបនឹង​កើត​ថ្មី រហូតដល់​អាយុ​បាន ១ខែ​ប៉ុណ្ណោះ ។

 

 

០៩) មួក ស្រោមដៃ ស្រោមជើង

ចូរ​ជ្រើស​រើសយក​មួក​ដែល​សមល្មម​នឹង​ក្បាល​កូនតូច មិន​រលុង​ខ្លាំងពេក គួរ​មាន​យ៉ាងតិច២ សម្រាប់​ពាក់​គេង​ពេលយប់ ។ ស្រោមដៃ​ត្រូវមាន​យ៉ាងតិច ៤-៦គូ និង​ស្រោមជើង​យ៉ាងតិច ៣គូ ទុក​សម្រាប់​ពាក់​ពេល​គេង​យប់ និង​ពេលចេញ​ក្រៅ​ផ្ទះ។

 

 

១០) ចាន​អាង​សម្រាប់​ផ្ងូត​ទឹក​កូនតូច ចំនួន១

គួរ​ផ្ងូត​ទឹក​កូនតូច​ដោយ​ទឹក​ក្តៅអ៊ុនៗជានិច្ច

Image result for ងូតទឹកអោយទារក

 

 

១១) អេ​ប៉ុង​ប្រភេទ​ទន់ ចំនួន ១ដុំ

ទុក​សម្រាប់​ដុស​សម្អាតខ្លួន​កូន​យ៉ាងថ្នមៗ

Related image

 

 

១២)សំឡី​សម្រាប់​ជូត​គូទ​កូនតូច ១កញ្ចប់ និង​ដុំ​សំឡី​មាន​ដង ១កញ្ចប់​តូច

សំឡី​មួយកញ្ចប់​ធំ​ទុក​សម្រាប់​ជូត​គូទ​កូនតូច ក្រោយពេល​កូន​ជុះ​រួច និង​ទុក​ជូត​អ​វះ​យ​វះផ្សេងៗ ឯ​ដុំ​សំឡី​មាន​ដង

ទុក​សម្រាប់​ជូត​កន្លែង​រន្ធ​ច្រមុះ រន្ធ​ត្រចៀក…ល…របស់​កូនតូច ។

Related image

 

 

១៣) សាប៊ូ​សម្អាត​សម្រាប់​ទារក និង សាប៊ូកក់សក់​សម្រាប់​ទារក

ចូរ​ជ្រើសរើស​ប្រើ​សាប៊ូទឹក​ក្នុង​ដប​បែប​សង្កត់​ក្បាល​ព្រោះ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់៕

Image result for សាប៊ូសម្រាប់ទារក

 

LEAVE A REPLY

Please enter your comment!
Please enter your name here