ឈប់​បំបៅ​ដោះ​កូន​ភ្លាម បើ​អ្នក​ម្តាយ​កំពុង​ស្ថិតក្នុង​លក្ខខណ្ឌ៣ចំណុច​នេះ

0
1

ទោះបីជា​ទឹកដោះ​ម្តាយ​សម្បូរ​សារធាតុចិញ្ចឹម​គ្រប់បែប​គ្រប់យ៉ាង​ដែល​ទារក​ត្រូវការ​ជា​ចាំបាច់ ដើម្បី​លូតលាស់​ក៏ដោយ ប៉ុន្តែ​ក្នុងករណី​មួយចំនួន​អ្នក​ម្តាយ​ត្រូវ​ផ្អាក​បំបៅ​ដោះ​កូន​បណ្តោះអាសន្ន​សិន ព្រោះ​វា​អាច​បង្ករ​ផលវិបាក​ដល់​សុខភាព​ទារក ហើយ​អ្នក​ម្តាយ​កាន់តែខ្លាំង។ តើ​លក្ខខណ្ឌ​អ្វីខ្លះ​ត្រូវតម្រូវ​ឲ្យ​អ្នក​ម្តាយ​ត្រូវ​ឈប់​បំបៅ​ដោះ​កូន? ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នក​ម្តាយ​គ្រប់រូប​គួរស្វែងយល់៖

Image result for Breastfeeding

 

 

១.អ្នក​ម្តាយ​កើត​ជំងឺ​ទឹកនោមផ្អែម ឬ​បេះដូង

ជំងឺ​ទាំងពីរ​មុខ​នេះ អាចមាន​គំរាមកំហែង​ដល់​សុខភាព​របស់​មនុ​ស្សទូ​ទៅ​យ៉ាងខ្លាំង ចុះ​ទំ​រ៉ាំ​តែ​អ្នក​ម្តាយ​កំពុង​បំបៅ​ដោះ​កូន​ទៀត​តើ​មានរឿង​អ្វី​កើតឡើង? ជម្រើស​តែមួយគត់ គឺ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ជាមុនសិន ព្រោះ​ប្រសិនបើ​មិនបាន​ព្យាបាល​ឲ្យ​បាន​ឆាប់​ទេ វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​កាន់តែខ្លាំង រួមទាំង​ទារក​ផងដែរ។

Image result for Breastfeeding

 

២.អ្នក​ម្តាយ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិ​ក

ជាធម្មតា​ថ្នាំ​ប្រភេទ​នេះ គឺ​ប្រើ​ដើម្បី​បំបាត់​ការឈឺចាប់ ដោយសារតែ​ជម​ងឺ​គ្រុនក្តៅ ឬក៏​ផ្តាសាយ ក៏ប៉ុន្តែ​អ្នក​កំពុងតែ​បំបៅ​ដោះ​កូន​គួរតែ​ប្រយ័ត្ន ព្រោះថ្នាំ​នេះ​អាចធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទារក ក្រោយពេល​បំបៅ​ដោះ។ ហេតុនេះហើយ ដើម្បី​ជៀសផុត​ពី​ហានិភ័យ អ្នក​គួរតែ​ផ្អាក​បំបៅ​ដោះ​កូន​សិន រហូត​ទាល់តែ​ជំងឺ​ជាសះស្បើយ។

Related image

 

 

៣.អ្នក​ម្តាយ​កើត​ជំងឺឆ្លង

អ្នក​ម្តាយ​មិនគួរ​បន្ត​បំបៅ​ដោះ​កូន​ទៀតឡើយ នៅពេលដែល​ដឹងខ្លួន​ថា កើត​ជំងឺ​រលាក​ថ្លើម ឬ​របេង ព្រោះ​វា​អាច​ចម្លង​មេរោគ​តាមរយៈ​ទឹកដោះ ហើយ​ទារ​កក​នឹង​កើត​ជំងឺ​ដូច​អ្នក​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here