កើតអ្នកចង់ឲ្យកូនមានសុខភាពល្អមែនទេ? តើអ្នកចង់ឃើញកូនកើតចេញមកគ្មានបញ្ហាអ្វីកើតឡើងមែនទេ? បើដូច្នេះមែន ស្ត្រីមានផ្ទៃពោះគួរតែផ្អាកប្រើប្រាស់គ្រឿងសំអាងមួយចំនួនសិនទៅ ព្រោះវាមានផ្ទុកសារធាតុគីមី ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
១.ថ្នាំលាបក្រចក
ជាតិពណ៌ និងក្លិនក្រអូប នៅក្នុងថ្នាំលាបក្រចក សុទ្ធតែត្រូវបានផ្សំឡើងពីសារធាតុគីមី ដែលអាចជ្រាបចូលទៅក្នុងពោះតាមរយៈការចាប់កាន់ចំណីអាហារទទួលទាន។ នៅពេលសារធាតុនេះជ្រាបចូលក្នុងរាងការរបស់អ្នកម្តាយហើយ វានឹងបញ្ចូនទៅកាន់ទារកតាមរយៈសុក និងឈាមយ៉ាងងាយ។
២.ទឹកអប់
ក្លិនក្រអូបនៃទឹកអប់ អ្នកណាក៏ចូលចិត្តដែរ ក៏ប៉ុន្តែវាមិនល្អសម្រាប់ស្ត្រីមានផ្ទៃបោះនោះទេ។ ព្រោះសារធាតុ phthalate នៅក្នុងទឹកអប់ អាចធ្វើឲ្យស្ត្រីគ្មានកូន និងកើតជំងឺមហារីក ហើយសម្រាប់ទារកវិញអាចកើតមកមិនគ្រប់លក្ខណៈ។
៣.ក្រែមលាបមាត់
ផលិតផលមួយប្រភេទនេះ ពិតជាមិនអាចខ្វះបានសម្រាប់ស្ត្រីទាំងឡាយ នៅពេលតុបតែងខ្លួន។ ប៉ុន្តែអ្នកត្រូវដឹងថា សារធាតុមួយចំនួនដូចជា លោហៈ អាចប្រជ្រៀតចូលទៅក្នុងពោះបានយ៉ាងងាយនៅពេលស្ត្រីមានផ្ទៃពោះញ៉ាំអាហារ។ នេះហើយជាមូលហេតុដែលបណ្តោលឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ។
យកល្អនៅពេលមានផ្ទៃពោះស្ត្រីទាំងឡាយ គួរតែផ្អាកប្រើប្រាស់ផលិតផលទាំងអស់នេះជាបណ្តោះអាសន្នសិន ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗនឹកស្មានមិនដល់៕