សញ្ញា​ដាស់តឿន​អំពី​អាការ​ខុស​ប្រក្រតី​របស់​ទារក​ក្នុង​ផ្ទៃ​ដែល​ម្តាយ​គ្រប់រូប​គួរតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ

0
1

ការតាំង​គភ៌​របស់​អ្នក​ម្តាយភាគច្រើនៗតែ​គ្មាន​សភាវ​ជ្រៀតជ្រែក​អ្វី​ឡើយ តែ​ក៏​អាច​កើតឡើង​បាន​ដូចគ្នា ដោយ​វា​អាច​កើតមាន​ភាពខុសប្រក្រតី​ណាមួយ​ឡើង​ដែលមាន​ផលប៉ះពាល់​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូន​នៅក្នុង​ផ្ទៃ ។ បើ​អ្នក​ម្តាយ​មាន​អាការ​ដូចខាងក្រោម​នេះ ចូរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់ ។

 

 

– ប្រថុយប្រថាន​នឹង​ការ​រលូត សំខាន់បំផុត​ក្នុងអំឡុង 3 ខែ​ដំបូង​នៃ​ការតាំង​គភ៌ បើ​អ្នក​ម្តាយ​ឈឺពោះ និង​ពោះ​មាន​អាការ​ឡើង​រឹង​ខុស​ប្រក្រតី ឬ​មាន​ហូរឈាម​ចេញមក ។

 

– ប្រសូត​មុនពេល​កំណត់ បើ​ចាប់ផ្តើម​មានការ​កន្ត្រាក់​ខ្លួន​របស់​ស្បូន​ច្រើនដង​ជា​ចង្វាក់ស្មើៗគ្នា​ញឹកញាប់ ឬ​ចាប់ផ្តើម​មានទឹក​រំ​អឹ​ល​ចេញ​តាម​មាត់ស្បូន មុន​អាយុ​គភ៌​បាន 37 សប្តាហ៍ ។

 

– មាន​ឈាម​ចេញមក​តាម​មាត់ស្បូន គឺជា​ចំណុច​ចង្អុល​បញ្ជាក់​ពី​ភាពខុសប្រក្រតី​ច្រើនយ៉ាង ដូចជា ស្បូនធ្លាក់​ចុះ​ទាប ឬ​មានការ​របក​ខ្លួន​របស់​ស្បូន​មុនពេល​កំណត់ ។

 

 

– គភ៌​មាន​ជាតិពុល គឺជា​អាការ​ខុស​ប្រក្រតី​ដែល​កើតឡើង​រួមជាមួយ​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់ ធ្វើឱ្យ​កើតមាន​អាការផ្សេងៗដូចជា ឈឺក្បាល​ខ្លាំង ទម្ងន់​ខ្លួន​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើម ចុកពោះ​យ៉ាង​ខ្លាំងក្លា ស្រវាំងភ្នែក ជាដើម ។

 

– ឆ្លង​មេរោគ ក្តៅខ្លួន មានការ​ឆ្លង​មេរោគ​នៅក្នុង​មាត់ស្បូន ឬ​កើត​រើម ត្រូវ​ប្រាប់​ឱ្យ​គ្រូពេទ្យ​ដឹង ព្រោះ​រោគ​ទាំងអស់នេះ​អាចមាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​បាន ។

 

– ទារក​ក្នុង​ផ្ទៃ​រើ​ខុសប្លែក​ពីមុន បើ​អ្នក​ម្តាយ​មាន​អារម្មណ៍​ថា កូន​លែង​រើ​លើសពី 12 ម៉ោង ឬ​សង្កេតឃើញថា លក្ខណៈ​នៃ​ការ​រើ​ប្រែប្រួល​ខុសពី​មុន​នោះ ត្រូវ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ។

 

 

– គភ៌​លើស​អាយុ​កំណត់ គឺ​គ្មាន​សញ្ញា​ថា​នឹង​ឈឺពោះ​ប្រសូត​សោះ​ពេល​អាយុ​គភ៌​លើស 42 សប្តាហ៍​ទៅហើយ អាចមាន​បញ្ហា​ដោយសា​ស្បូន​ដែលជា​គ្រោះថ្នាក់​ចំពោះ​កូន គ្រូពេទ្យ​នឹង​រៀបចំ​ធ្វើការ​ប្រសូត​ភ្លាម​ដោយ​មិន​រង់ចាំ​យូរ​ឡើយ ។

 

ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​ម្តាយ​ត្រូវ​មើលថែទាំ​ខ្លួនឯង​ឱ្យ​ល្អ ផ្នែក​ផ្លូវចិត្ត​ក៏​កុំ​មួម៉ៅ​តានតឹង ចំណែក​ខាង​រាងកាយ​ក៏ត្រូវ​បានទទួល​ទាំង​អាហារ​ដែលមាន​គុណប្រយោជន៍​ខាង​ភោជនាហារ និង​ការ​សម្រាក​ដ៏​គ្រប់គ្រាន់ ឧស្សាហ៍​សង្កេតមើល​អាការផ្សេងៗនិង​វឌ្ឍនាការ​ដែល​ប្រែប្រួល​របស់​រាងកាយ​ជាប់​ជានិច្ច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here