ស្រូប​ផ្សែង​បារី​ក្នុងពេល​មាន​ផ្ទៃពោះ ប្រយ័ត្ន​កូន​កើតមក​ខូច​ថ្លើម

0
1

ការសិក្សា​មួយ​បាន​បង្ហាញថា ទម្លាប់​នៃ​ការជក់បារី ឬ​ស្រូប​ផ្សែង​បារី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​របស់​អ្នក​ម្តាយ អាច​ប៉ះពាល់​ដល់​សរីរាង្គ​ទារក ជាពិសេស​ថ្លើម។ ក្រុម​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ University of Edinburgh បាន​រកឃើញ​ទៀតថា ស្រា​ក្រឡុក​មាន​ផ្ទុក​សារធាតុ​គីមី ៧,០០០ប្រភេទ​ខ្លាំង​ជាង​បារី​ទៅទៀត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​នៅក្នុង​ផ្ទៃ​ដែល​កំពុងតែ​អភិវឌ្ឍ​កោសិកា​ថ្លើម។

 

 

ការសិក្សា​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Archives of Toxicology បាន​បង្ហាញថា អ្នក​ម្តាយ​ដែលមាន​ទម្លាប់​ជក់បារី​ក្នុងពេល​មាន​ផ្ទៃពោះ​អា​ចប​ណ្តោ​ល​ឲ្យ​ខូច​ជាលិកា​ថ្លើម​ទារក។ អ្នកស្រាវជ្រាវ​មាន​ប្រស​សាន៍​ថា សារធាតុ​គីមី​ដែលមាន​នៅក្នុង​បារី អាច​ប៉ះពាល់​ដល់​ថ្លើម​របស់​ទារក និង​ទារិកា មាន​ភាពខុសគ្នា។ សម្រាប់​ជាលិកា​ថ្លើម​របស់​ទារក​ត្រូវរបួស​ច្រើន ប៉ុន្តែ​សម្រាប់​ទារិកា​វិញ គឺ​កោសិកា​ថ្លើម​ត្រូវបាន​បំផ្លាញ​តែម្តង។

 

នេះហើយ​ជា​មូលហេតុ​ដែល​ក្រុម​អ្នកជំនាញ បាន​ហាមប្រាម​មិន​ឲ្យ​អ្នក​ម្តាយ​គ្រប់រូប​ជក់បារី​ឡើយ ហើយ​សូម្បីតែ​ស្រា​ក៏ដោយ ព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង​នោះទេ ថែមទាំង​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ​ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here