នៅពេលមានផ្ទៃពោះ អ្នកច្បាស់ជាមានអារម្មណ៍ត្រេកអរមិនតិចនោះទេ ព្រោះជិតបានក្លាយទៅជាប៉ាម៉ាក់របស់គេហើយ។ ក៏ប៉ុន្តែ តើអ្នកមានដឹងថាត្រូវត្រៀមអ្វីខ្លះទេសម្រាប់ទារកដែលនឹងកើតមកឆាប់ៗនេះ? ដើម្បីកុំឲ្យពិបាក ឬទិញរបស់មកមិនត្រូវ ឪពុកម្តាយថ្មោងថ្មី គួរតែទិរបស់បរមួយចំនួនចំនួននេះទុកឲ្យហើយ។
ស្រោមដៃស្រោមជើង និងមួក សម្រាប់ពាក់ឲ្យទារកកុំឲ្យរងារ
អៀមចង់ខ្សែ សម្រាប់ទារកទើបនឹងកើត
ពូកដែលមានភាពទន់ៗបំផុត សម្រាប់ទារកគេងកុំឲ្យឈឺខ្លួន
កន្សែងពោះគោសម្រាប់ជូតខ្លួនទារក ពេលងូតទឹក
កូនកន្សែងតូចៗសម្រាប់ផ្តិតអាចម៍ភ្នែក ឬភើ ពេលទារកបៅច្រើន
ខោទឹកនោមមានទំហំតូច សម្រាប់ទារកទើបនឹងកើត
កន្ទប់សម្រាប់បិតជាមួយខោទឹកនោម
កំប៉ុងទឹកដោះគោ និងឧបករណ៍សម្រាប់លាងសម្អាត
ទឹកដោះគោ (ប្រសិនបើអ្នកម្តាយមិនចង់បំបៅកូនដោយទឹកដោះ)
ប្រេងសម្រាប់លាបឲ្យទារក ដើម្បីបំបាត់អាការឆ្អល់ ឬឈឺពោះ…៕