តើអ្នកចង់ឲ្យកូនៗមានរាងកខ្ពស់ស្រឡះ ហើយមានឆ្អឹងរឹងមាំដែរឬទេ? វាមិនមែនជារឿងពិបាកនោះទេ ប្រសិនបើឪពុកម្តាយគ្រប់រូបយល់ច្បាស់ពីរបបអាហារដែលត្រូវផ្តល់ឲ្យកូនប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាអាហារមួយចំនួន ដែលអាចជួយឲ្យកុមាលូតកម្ពស់បាន្អ និងមានឆ្អឹងរឹងមាំ៖
ទឹកដោះគោ
ការទទួលទានទឹកដោះគោយ៉ាអួ ឬទឹកដោះគោស្រស់ ១កែវ អាចជួយឲ្យកុមារទទួលបានវីតាមីន D ព្រមទាំងបរិមាណនៃជាតិកាល់ស្យូម ដែលចាំចាប់សម្រាប់រាងកាយកំពុងតែលូតលាស់។ ទឹកដោះគោចំនួន ២៥០មីលីលីត្រ មានផ្ទុកកាឡូរី ៩០កាឡូរី និងកាល់ស្យូម ៣០ភាគរយ។ ហេតុនេះនៅពេល កុមារទទួលទានទឹកដោះគោរាល់ថ្ងៃ វានឹងជួយជំរុញដល់ការលូតកម្ពស់ និងធ្វើឲ្យឆ្អឹងកាន់តែរឹងមាំ។
ស៊ុត
ស៊ុតមួយគ្រាប់មានផ្ទុកវីតាមីន D ដល់ទៅ៦ភាគរយ ដែលរាងកាយកុមារត្រូវការចាំបាច់ជារៀងរាល់ថ្ងៃ។ ជាពិសេសគឺ ស៊ុតលឿង សម្បូរវីតាមីន D ដែលល្អបំផុតសម្រាប់ការលូតលាស់នៃឆ្អឹង។
ត្រីសាម៉ុន
ត្រីសមុទ្រ មួយប្រភេទនេះមានផ្ទុកជាតិខ្លាញ់ ដែលត្រូវបានគេទទួលស្គាល់ថា ជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានផលល្អសម្រាប់រាងកាយ។ នៅក្នុងត្រីសាម៉ុន ៨៥ក្រាម មានផ្ទុកវីតាមីន D ដល់ទៅ ១០០ភាគរយក ដូច្នេះវាអាចជួយជំរុញដល់ការលូតលាស់នៃឆ្អឹង និងធ្វើឲ្យឆ្អឹងកុមារកាន់តែរឹងមាំ៕