ការសម្រាលកូនដោយធម្មជាតិ ត្រូវបានគេទទួលស្គាល់ថាពិតជាល្អបំផុតសម្រាប់ស្ត្រីទាំងឡាយ ក៏ប៉ុន្តែក្នុងករណីមួយចំនួនស្ត្រីមិនអាចសម្រាលដោយធម្មជាតិបាននោះទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ទាំងម្តាយនឹងកូនបាន។ តើមូលហេតុអ្វីខ្លះទៅ ដែលត្រូវបង្ខំឲ្យស្ត្រីសម្រាលកូនដោយវះកាត់? ខាងក្រោមនេះ គឺជាហេតុហេតុដែលស្ត្រីត្រូវសម្រាលកូនដោយវះកាត់ ល្អប្រសើរជាងការសម្រាលដោយធម្មជាតិ៖
អ្នកម្តាយដែលមានសម្ពាធឈាមឡើងខ្ពស់
អ្នកម្តាយកើតជំងឺព្រាយក្រឡាភ្លើង
អ្នកម្តាយកើតជំងឺទឹកនោមផ្អែម
ដល់ថ្ងៃម្រាលទារកគ្មានចលនា
ទារកស្ថិតនៅទីតាំងមិនប្រក្រតី (បញ្ជ្រាស់ ឬនៅទទឹងពោះ)
ទារកថ្លាស់ខ្លាំងពេក
កូនភ្លោះ
កូនក្រៅស្បូន
អ្នកម្តាយមានសុខភាពទន់ខ្សោយ គ្មានកម្លាំងប្រឹងបង្កើតកូន…
ទាំងអស់នេះហើយ សុទ្ធតែជាមូលហេតុសំខាន់ៗដែលត្រូវបង្ខំឲ្យស្ត្រីមួយចំនួនត្រូវសម្រាលកូនដោយប្រើវិធីវះកាត់៕