Home ពពោះ រឿង​គួរ​ឲ្យ​ខ្លាច ៥ចំណុច បើ​មិន​ចង់​ឲ្យ​កូន​ប្រសូត្រ​មក​មិន​គ្រប់លក្ខណៈ​កុំ​ធ្វើ​ឲ្យ​សោះ

រឿង​គួរ​ឲ្យ​ខ្លាច ៥ចំណុច បើ​មិន​ចង់​ឲ្យ​កូន​ប្រសូត្រ​មក​មិន​គ្រប់លក្ខណៈ​កុំ​ធ្វើ​ឲ្យ​សោះ

0
2

ទន្ទឹមនឹង​វិ​វត្ត​រយៈពេល ៩ខែ​ពេញ នៃ​គភ៌​ក្នុង​ផ្ទៃ អ្នក​ម្តាយ​ទាំងឡាយ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​រឿង​មួយចំនួន​ផងដែរ ព្រោះ​វា​អា​ចប​ណ្តោ​ល​ឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​គភ៌ ឬ​ពេល​កើតមក​មិន​គ្រប់លក្ខណៈ​ក៏មានដែរ។ ដូច្នេះ អ្នក​ម្តាយ​គួរតែ​ជៀសវាង រឿង​ទាំង ៥ចំណុច​នេះ​ឲ្យ​បាន ពេល​កំពុង​ពពោះ។

 

១.ថ្នាំពេទ្យ

ទន្ទឹមនឹង​គភ៌​វិ​វត្ត​លេច​ជា​រូបរាង អ្នក​ម្តាយ​ភាគច្រើន​ក៏​ចាប់ផ្តើម​កើតមាន​អាការ​ចាញ់​ដូចគ្នា។ ដើម្បី​បំបាត់​អាការ​ចាញ់ អ្នក​ម្តាយ​មួយចំនួន​អាច​នឹង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺចាប់ ប៉ុន្តែ​ការ​លេបថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​អាច​គ្រោះថ្នាក់​ដល់​គភ៌​បាន។ ដូច្នេះ បើ​អ្នក​មិន​ចង់​ឲ្យ​កូន​កើតមក​មាន​រាងកាយ​ទន់ខ្សោយ ឬ​មិន​គ្រប់លក្ខណៈ​ទេនោះ កុំ​ប្រើ​ថ្នាំ​តាមចិត្ត​ឯង​ឲ្យ​សោះ។

 

២.ស្រា និង​បារី

ស្រា និង​បារី មិនមែនជា​របស់​ល្អ​សម្រាប់​សុខភាព ម្តាយ និង​គភ៌​ក្នុង​ផ្ទៃ​នោះទេ។ ជាពិសេស​បើ​អ្នកប្រព្រឹត្ត​អំឡុងពេល មានគភ៌ អាចធ្វើ​ឲ្យ​បេះដូង​ទារក​លោត​ញាប់​ខុសធម្មតា មាន​បញ្ហា​ខួរក្បាល និង​បង្ក​ឲ្យ​ខូចខាត​សរីរាង្គ​មួយចំនួនទៀត នៅពេល​កើតមក។

 

៣.សំលេង

ដើម្បី​អភិវឌ្ឍ​រាងកាយ និង​ខួរក្បាល​បានល្អ គភ៌​ត្រូវការ​ភាពស្ងប់ស្ងាត់ ប៉ុន្តែ​បើ​បរិស្ថាន​ជុំវិញខ្លួន​អ្នកមាន​សំលេង​រំខាន​ឮខ្លាំងៗរាល់ថ្ងៃ​វិញ​នោះ ការអភិវឌ្ឍ​របស់​គ​ភ៌​នឹងមាន​បញ្ហា។

 

៤.ខ្វះ​សារធាតុចិញ្ចឹម

នៅពេល​ចាប់ផ្តើម​បង្ក​កំណើត​ភ្លាម គភ៌ ត្រូវការ​សារធាតុ​ច​ញ្ចឹ​ម​គ្រប់គ្រាន់ ដើម្បី​ជួយ​ជំរុញ​ឲ្យ​រាងកាយ និង​ខួរក្បាល មានការ​លូតលាស់​បាន​ល្អ។ ដូច្នេះ អំឡុង​ពេលនេះ អ្នក​ម្តាយ​ទាំងឡាយ ត្រូ​ការ​ទទួលទាន​អាហារ​ឲ្យ​ច្រើនជាង​មុន ប្រមាណ​ជាង ៣០០កាឡូរី​ក្នុង​មួយថ្ងៃ​ទើប​គ្រប់គ្រាន់។

 

៥.អ្នក​ម្តាយ​ពិបាកចិត្ត​ច្រើន

ទន្ទឹមនឹង​សប្បាយចិត្ត​នៅពេលដែល​ជិត​ឃើញ​មុខ​កូន អ្នក​ម្តាយ​ក៏មាន​ចិត្ត​ខ្វល់ខ្វាយ​ជាច្រើន​ផងដែរ ព្រោះ​ខ្លាច​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​មិនល្អ។ ជាពិសេស នៅពេល​ជិត​កើត​តែម្តង គឺមាន​ភាពភ័យខ្លាច​ខ្លួនឯង​ឆ្លង​មិន​ផុតពី​ដំណាក់កាល​មួយ​នេះ។ ហេតុដូច្នេះ ដើម្បី​បំបាត់ទុក្ខ​កង្វល់​ក្នុង​ចិត្ត អ្នក​គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​មាន​អារម្មណ៍​ធូរស្រាល​ឡើងវិញ៕

អ្វីដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើ ដើម្បី​ការពារ​កុំ​ឲ្យ​ទារក​កើតមក​ពិការភាព​ពី​កំណើត

គ្មាន​ស្ត្រី​រូប​ណា​ចង់ឃើញ​កូន​កើតមក​ពិការភាព​ពី​កំណើត​នោះទេ ក៏ប៉ុន្តែ​ដើម្បី​ការពារ​ហានិភ័យ​មួយ​នេះ តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច? ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ពី​ខែ​ទី១ដល់​ទៅ៩ ទារក​អាច​ជួប​ពិការភាព​គ្រប់ពេលវេលា ហើយ​ជំងឺ​មួយ​នេះ​អាច​បង្ក​ឲ្យ​ទារក​កើតមក​បាត់បង់​សរីរាង្គ​ណាមួយ​ដូចជា ឆែបមាត់ ឆែប​ច្រមុះ អត់​មាន​ភ្នែក ឬ​ខ្វេ​ដៃជើង​ជាដើម។  ទោះជា​យ៉ាងណា​អ្នក​អាច​ដឹង​ច្បាស់​នៅពេល​ទារក​លូតលាស់​ពេញលេញ តាមរយៈ​ការ​អេកូ​សាស្ត្រ។

 

ដើម្បី​ការពារ​ហានិភ័យ​មួយ​នេះ អ្នកជំនាញ​បានផ្តល់​អនុ​សាស្ត្រ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប ព្យាយាម​ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​ឲ្យា​បន​គ្រប់គ្រាន់ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​កែច្នៃ សាច់​ឆៅ បារី និង​គ្រឿង​ស្រវឹង។ ម្យ៉ាងទៀត ស្ត្រី​ក៏​មិនគួរ​ប្រើ​ថ្នាំ​តាមតែ​អំពើ​ចិត្ត​នោះដែរ បើ​គ្មាន​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។

 

អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ពិនិត្យ​ពោះ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​តាមដាន​ពី​ការវិវត្ត​សរីរាង្គ​របស់​ទារក និង​ធ្វើតាម​ដំបូល​ន្មា​ន​របស់​គ្រូពេទ្យ អំពី​របៀប​រស់នៅ ការទទួល​ទាន​របប​អាហារ ព្រមទាំង​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក​ឲ្យ​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​ទារក​ឲ្យ​មាន​សុខ​ភាពល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here