មនុស្សមួយចំនួនដែលស្ថិតនៅក្នុងលក្ខខណ្ឌ មករដូវ មានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឬឈាមក្តៅ ពុំគួរទទួលទានជីពងទាកូន ច្រើនពេកនោះឡើយ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង។
ជីពងទារកូន ត្រូវបានគេរកឃើញថា មានរសជាតិហិរ ក្តៅ គ្មានជាតិពុល អាចពន្យាលជំងឺក្រពះ ហើមដៃជើង និងឬសដូងបាតបាន។ ក្រៅពីនេះ វាជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការក្អួតចង្អោរ និងគ្រុនក្តៅថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានរកឃើញថា ការទទួលទានជីពងទាកូនច្រើនពេកអាចប៉ះពាល់ដល់ជីវិតផ្លូវភេទ ទាំងបុរស និងស្ត្រី ជាពិសេសចំពោះស្ត្រីកំពុងតែពពោះតែម្តង។
មូហេតុដោយសារតែជីប្រភេទនេះមានរសជាតិហិរ ក្តៅ និងមានឥទ្ធិពលនៃក្លិនហ្គាសរបស់វា អាចធ្វើឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះមានការរំញោច និងកន្ទ្រាក់ខ្លាំងៗ ដែលបណ្តោលឲ្យរលូតកូន។ ប៉ុន្តែការទទួលទានជីពងទាកូន កម្រិតតិចតួចមិនបង្កគ្រោះថ្នាក់ដល់ការមានផ្ទៃពោះឡើយ ដូច្នេះស្ត្រីមានផ្ទៃពោះនៅតែអាចញ៉ាំបានក្នុងដែនកំណត់៕
ស្ត្រីពពោះហាមដាច់ខាតទទួលទានផ្លែល្ហុង
ល្ហុង គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ដែលរាងកាយត្រូវការជាចាំបាច់។ ក៏ប៉ុន្តែ ទន្ទឹមនឹងមានផលល្អសម្រាប់រាងកាយ ផ្លែល្ហុងក៏ផ្តល់នូវផលអាក្រក់វិញផងដែរ សម្រាប់មនុស្សមួយចំនួន។
គ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ
កម្រិតខ្ពស់នៃជាតិជ័រនៅក្នុងល្ហុងខ្ចី និងស្រស់ៗ អាចបណ្តោលឲ្យស្បូនមានការឈឺចាប់ ហើយនាំឲ្យរលូតកូនយ៉ាងងាយ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះមិនគួរតែទទួលទានខ្ចីទាំងឆៅនោះទេ។
ជំងឺផ្លូវដង្ហើម
ប្រសិនបើអ្នកកំពុងតែមានជំងឺផ្លូវដង្ហើមដូចជា ហឺត ឬប្រតិកម្មអាឡែស៊ី ត្រូវមានការប្រុងប្រយ័ត្នចំពោះផ្លែល្ហុង។ ពេលខ្លះលំអងល្អិតៗដែលនៅជាប់នឹងសំបកខាងក្រៅនៃផ្លែល្ហុង ក៏អាចបណ្តោលឲ្យមានបញ្ហាស្បែកផងដែរ។
ឈឺពោះ
ការញ៉ាំផ្លែល្ហុងច្រើនពេកអាចបណ្តោលឲ្យឈឺពោះ ជាមួយនឹងរោគសញ្ញាដូចជាក្អួត ចង្អោរ ឬឈឺចាប់ជាដើម។ វត្តមាននៃជាតិសរសៃ និងប្លាស្ទិចនៅក្នុងសំបកល្ហុង គឺជាអ្នកគាំទ្រនៅពីក្រោយរោគសញ្ញាទាំងនេះ។
បញ្ហាអាឡែស៊ី
ចំពោះមនុស្សមួយចំនួនដែលកើតមានបញ្ហាអាឡែកស៊ី អាចជួបប្រទះនូវបញ្ហាហើមមាត់ ហើមមុខ រមាស់នៅជុំវិញមាត់បំពងក ក្នុងមាត់ និងអណ្តោត កន្ទួល វិលមុខ ឈឺក្បាល ឈឺពោះ ពិបាកដកដង្ហើម។
ដូច្នេះហើយ ចំពោះអ្នកដែលកំពុងតែជួបបញ្ហាដូចដែលបានបង្ហាញខាងលើនេះ គួរជៀសវាងឲ្យឆ្ងាយពីល្ហុងខ្ចី ជាពិសេសល្ហុងឆៅតែម្តង៕