រូប​ប​មន្ត​ល្អ​គ្មាន​ពីរ អាច​ថែរក្សា​ក្បាលពោះ​មិន​ឲ្យ​មាន​ស្នាម​សង្វារ​ពេល​មាន​ផ្ទៃពោះ

0
1

ស្វា​ម​សង្វារ គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​តែងតែ​កើតមាន ជាពិសេស​ស្ត្រី​ដែល​មានកូន​ថ្លោះ​ជ្រុលពេល​មាន​ផ្ទៃពោះ ធាត់​ពេក ឬ​មានកូន​ភ្លោះ។ នេះ​ដោយសារតែ​ស្បែក​ត្រូវបាន​លាតសន្ធឹង​ខ្លាំង ខណៈដែល​ពោះ​កាន់តែ​រីក​ធំ ហើយ​ក្រោយពេល​សម្រាលកូន​ហើយ​វា​មិនអាច​ត្រលប់មក​ភាព​ដើម​វិញ​បានទេ។

Image result for សង្វា

 

 

នៅពេល​មាន​ផ្ទៃពោះ​អ្នក​មិនអាច​ប្រើ​ផលិតផល​អ្វី​ផ្តេសផ្តាស់​នោះទេ សូម្បីតែ​ការប្រើ​កាំរស្មី​ឡា​សែ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ទាំង​ម្តាយ និង​កូន។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​អាច​ការពារ​បញ្ហា​ស្នាម​សង្វារ​បាន ដោយ​ប្រើប្រាស់​ឱសថ​ធម្មជាតិ​តែមួយ​មុខ​ប៉ុណ្ណោះ។ ប្រេងដូង ត្រូវបាន​គេ​រកឃើញថា មាន​សមត្ថភាព​ពិសេស​បំផុត​ក្នុង​ការជួយ​បង្កើន​ភាពបត់បែន​នៃ​ស្បែក និង​ផ្តល់​សំណើម​ដល់​ស្បែក​គ្រប់ពេលវេលា ដើម្បី​ទប់ទល់​ជាមួយនឹង​ស្នាម​សង្វារ។ ខាងក្រោម​នេះ គឺជា​របៀប​អនុវត្ត៖

Image result for ប្រេងដូង

 

 

ជំ​ហ៊ាន​ទី១៖ អ្នក​ត្រូវយក​ប្រេងដូង​លាប​នៅលើ​ស្បែក ហើយ​ធ្វើការ​ម៉ាស្សាថ្នមៗ ដើម្បី​ឲ្យ​ជាតិ​សំណើម​ស្រូប​ចូលក្នុង​ស្រទាប់​នៃ​ស្បែក។

ជំ​ហ៊ាន​ទី២៖ ក្នុង​មួយថ្ងៃ អ្នក​ត្រូវ​ព្យាយាម​អនុវត្ត​ឲ្យ​បាន ២ទៅ៣ដង។

Image result for សង្វា

 

 

ក្នុងករណី​ដែល​អ្នក​មិនបាន​ប្រេងដូង​ទេ អាច​ប្រើប្រាស់​ប្រេង​អូ​លីវ​ជំនួស​ក៏បាន​ដែរ ព្រោះ​វា​ក៏​អាចជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here