កុំមើលស្រាលផ្លែឈើទាំងនេះ ថោកមែនពិត ប៉ុន្តែវាជាថ្នាំជំនួយផ្លូវភេទពូកែផុតលេខ

0
1

បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ ដែលតែងតែត្អូញត្អែចំពោះបញ្ហាខ្សោយផ្លូវភេទ ព្រោះមិនអាចបំពេញសេចក្តីសុខឲ្យដៃគូបានគ្រប់គ្រាន់ ហើយឱកាសក្នុងការយកកូនក៏តិចដែរ។ ទោះជាយ៉ាងណា កុំទាន់បារម្ភខ្លាំងពេកបញ្ហាខ្សោយផ្លូវភេទអាចកែខៃបាន ប្រសិនបើអ្នកព្យាយាមទទួលទានផ្លែឈើធម្មជាតិមួយចំនួនជាប្រចាំ។

ចេក

ចេកមានផ្ទុកអង់ស៊ីមដែលគេហៅថា bromelain មានប្រសិទ្ធភាពប្រឆាំងនឹងបញ្ហាអសមត្ថភាពផ្លូវភេទ។ ចេក ក៏អាចជួយគ្រប់គ្រងការបញ្ចេញអ័រម៉ូន ដែលធ្វើឲ្យអ្នកមានចំណង់ផ្លូវភេទកាន់តែប្រសើរឡើង។

ផ្លែទទឹម

ការទទួលទានផ្លែទទឹម ឬផឹកទឹកផ្លែទទឹម រាល់ថ្ងៃអាចជួយបង្កើនគុណភាពនៃមេជីវិតឈ្មោល និងបង្កើនអ័រម៉ូន testosterone ធ្វើឲ្យបុរសមានចំណង់ផ្លូវភេទកាន់តែខ្លាំង។

ខ្នុរ

ការទទួលទានផ្លែខ្នុរ ជាទៀងទាត់សមត្ថភាពផ្លូវភេទ និងគុណភាពមេជីវិតឈ្មោល កាន់តែមានភាពប្រសើរឡើង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លែខ្នុរ ត្រូវបានគេប្រើធ្វើជាថ្នាំព្យាបាលបញ្ហាខ្សោយផ្លូវភេទ ងាប់លិង្គ ឬឆាប់ចេញទឹកកាមផងដែរ។

ផ្លែប៉ោម

ការញ៉ាំផ្លែប៉ោមមួយថ្ងៃ ១ផ្លែ អាចជួយឲ្យទ្វារមាសស្ត្រីបញ្ចេញទឹករំអិលបានល្អ ធ្វើឲ្យចំណង់ផ្លូវភេទកាន់តែប្រសើរ និងអារម្មណ៍រីករាយ។ ការសិក្សាមួយបានរកឃើញថា ការញ៉ាំផ្លែប៉ោមជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវភេទរបស់ស្ត្រី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here