តាមការចែករំលែកនៅលើបណ្តោញសង្គមហ្វេសហ៊ុក ថ្មីៗនេះបានឲ្យដឹងថា ទារិកាដែលមានអាយុទើបតែបាន ៨ថ្ងៃប៉ុណ្ណោះត្រូវបានបង់ជីវិត ដោយសារតែការថើប។
ស្ត្រីជាម្តាយបានរៀបរាប់នៅលើគណនីរបស់ខ្លួនថា កូនស្រីគួរឲ្យអាណិតរូបនោះមានឈ្មោះ Aliza Rose មានសុខភាពល្អធម្មតាដូចក្មេងដទៃទៀតអញ្ចឹង ប៉ុន្តែគួរឲ្យសាកស្តាយនាងរស់បានត្រឹមតែ៨ថ្ងៃប៉ុណ្ណោះក៏លាចាកលោកទៅ ដោយសារតែឆ្លងមេរោគម្យ៉ាងដែលគេហៅថា HSV-1 បានជ្រៀតទៅក្នុងរាងកាយ ហើយស៊ីសួត និងខួរក្បាល តែម្តង។
គ្រូពេទ្យបានប្រាប់ថា មេរោគនេះអាចឆ្លងទៅក្នុងរាងកាយទារកតាមរយៈការថើប និងដៃមានភាពកខ្វក់មុននឹងប៉ះពាល់ទារក។ អាស្រ័យហេតុនេះ អាណាព្យាបាលទាំងឡាយគួរតែមានការប្រុងប្រយ័ត្នឲ្យចំពោះទារកតូចៗ ដោយមិនត្រូវឲ្យនរណាម្នាក់ថើប ឬប៉ះពាល់ឡើយ បើដៃមិនស្អាត៕