ឧបករណ៍ Wi-Fi ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយមិនថា ក្នុងផ្ទះ, សណ្ឋាគារ, ទាមកាហ្វេ ឬភោជនីយដ្ឋាននានាឡើយ។ ការប្រើប្រាស់ឧបករណ៍នេះ អាចជួយឲ្យអ្នកភ្ជាប់អ៊ីនធើណែតទៅកុំព្យូទ័រ, ទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀតៗយ៉ាងងាយស្រួល ហើយមិនចាំបាច់ប្រើខ្សែរញ៉េរញ៉ៃឡើយ។
ទោះជាយ៉ាងណា ទន្ទឹមនឹងផ្តល់គុណសម្បត្តិ វាក៏ផ្តល់គុណវិបត្តវិញដល់សុខភាពវិញផងដែរ។
តើការប្រើប្រាស់ការប្រើប្រាស់ឧបករណ៍ Wi-Fi មានផលប៉ះពាល់នៃ ?
រលកសញ្ញាមេដែកអគ្គីសនី ដែលភាយចេញពីឧបករណ៍ Wi-Fi អាចបង្កឲ្យមានឥទ្ធិពលអាក្រក់បំផុត ទាំងការលូតលូតរបស់រុក្ខជាតិ និងមនុស្ស នេះបើយោងតាមការសិក្សារបស់អ្នកជំនាញផ្នែកសុខភាពនៅប្រទេស អង់គ្លេស។ លើសពីនេះទៅទៀតការប្រើឧបករណ៍ Wi-Fi អាចមានផលប៉ះពាល់មួយចំនួនដូចជា៖
- ឈឺក្បាលខ្លាំងជាញឹកញាប់
- អស់កម្លាំងរ៉ាំរ៉ៃ
- គេងមិនលក់
- ឈឺចាប់នៅក្នុងត្រចៀក
- អារម្មណ៍មិនល្អ
តើធ្វើដូចម្តេច ដើម្បីកាត់បន្ថយផលប៉ះពាល់?
- បិទឧបករណ៍ Wi-Fi នៅពេលដែលឈប់ប្រើ
- មុនចូលគេត្រូវផ្តាច់កម្មវិធី Wi-Fi ទាំងអស់
- ចៀសវាងដាក់ ឧបករណ៍ចែកចាយ Wi-Fi នៅក្នុងផ្ទះបាយ ឬបន្ទប់គេង
- ជំនួសទូរស័ព្ទឥតខ្សែនៅក្នុងផ្ទះ ដោយប្រើទូរស័ព្ទមានខ្សែជំនួសវិញ
អាស្រ័យហេតុនេះ អ្នកគួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតចំពោះការប្រើប្រាស់ប្រព័ន្ធ Wi-Fi ជាពិសេសសម្រាប់កុមារតូចៗតែម្តង៕