ជាទូទៅជំងឺធ្លាក់ទឹកចិត្ត កើតឡើងដោយសារតែការទទួលរងសម្ពាធផ្លូវអារម្មណ៍ខ្លាំងពេក រហូតឈានទៅដល់ការប៉ងបញ្ចប់ជីវិតខ្លួនក៏មានដែរ។ នេះគឺជាផលអាក្រក់នៃការកើតជំងឺធ្លាក់ទឹកចិត្តចំពោះមនុស្សទូទៅ ចុះបើវាកើតមានលើអ្នកម្តាយទើបនឹងសម្រាលកូនហើយ តើធ្ងន់ធ្ងរយ៉ាងណាទៅ? បើយោងតាមសមាគមន៍អាមេរិក បានបង្ហាញថា ជំងឺធ្លាក់ទឹកចិត្តដែលកើតឡើងចំពោះអ្នកម្តាយមានភាពស្រាលៗនឹងបាត់ទៅវិញក្នុងពេល ១ទៅ២សប្តាហ៍។ ប៉ុន្តែបើធ្ងន់ធ្ងរវិញនោះ អ្នកម្តាយអាចធ្វើរឿងនឹកស្មានមិនដល់ដូចជាសម្លាប់កូនចោល ឬធ្វើអត្តឃាតខ្លួនឯងតែម្តង។
ដូច្នេះ អ្នកជំនាញបានព្រមាន ចំពោះស្ត្រីជាម្តាយទាំងឡាយ បើធ្លាប់មានប្រវត្តិមួយចំនួនដូចខាងក្រោមនេះ សូមប្រុងប្រយ័ត្នឲ្យមែនទែន៖
១.ធ្លាប់មានប្រវត្តិកើតជំងឺធ្លាក់ទឹកចិត្តពីមុន។
២.ធ្លាប់មានប្រវត្តិកើតជំងឺថប់អារម្មណ៍ពីមុន។
៣.មានវិបត្តិផ្លូវចិត្តមុនពេលសម្រាល (បាត់បង់សាច់ញាតិ ការងារ ឬមានអំពើហឹង្សាក្នុងគ្រួសារ…)។
៤.មានប្រវត្តិញៀនស្រា ឬក៏គ្រឿងញៀន។
ក្រៅពីនេះនៅមានកត្តាមួយចំនួនទៀត ដែលអាចបង្កឲ្យអ្នកម្តាយកើតជំងឺធ្លាក់ទឹកចិត្ត គឺជួបញ្ហាសេកិច្ចក្នុងគ្រួសារ មានផ្ទៃពោះក្នុងពេលមិនទាន់ចង់បាន សម្រាលកូនគ្មានសាច់ញាតិ ឬស្វាមី…៕