ដឹងពីគុណវិបត្តិវាហើយ អ្នកច្បាស់ជាលែងចង់ប្រើថ្នាំជំនួយផ្លូវភេទទៀតហើយ

0
1

បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ ដែលកំពុងតែជួបប្រទះបញ្ហាផ្លូវភេទ ធ្វើឲ្យពួកគេមិនអាចបំពេញសេចក្តីសុខឲ្យដៃគូបានគ្រប់គ្រាន់ឡើយ។ ហេតុនេះហើយ ទើបពួកសម្រេចចិត្ត ប្រើថ្នាំជំនួយ(Viagra) ដើម្បីជួយឲ្យអាអូនតូចឡើងរឹង ហើយប្រើការបានយូរ។ ថ្វីបើថ្នាំនេះមានប្រសិទ្ធភាពខ្លាំងក៏ពិតមែន ប៉ុន្តែថ្មីៗនេះវាត្រូវបានគេរកឃើញថា ការប្រើប្រាស់ទៀងទាត់មានផលអវិជ្ជមានដល់សុខភាពដល់ទៅ ៥ចំណុចឯណោះ។

១.ឈឺក្បាល វិលមុខ

ប្រហែលជា ០,៣ភាគរយនៃអ្នកប្រើប្រាស់ថ្នាំជំនួយផ្លូវភេទ បានជួបប្រទះបញ្ហាឈឺក្បាល វិលមុខ ឬព្រិលភ្នែក។

២.សម្ពាធឈាមចុះទាប

សម្រាប់អ្នកដែលមានជំងឺសរសៃឈាមបេះដូង ឬជំងឺលើសឈាមកដែលកំពុងតែប្រើប្រាស់ថ្នាំ ប្រសិនបើលេបថ្នាំជំនួយផ្លូវភេទដំណាលគ្នា អាចនាំឲ្យមានសម្ពាធឈាមចុះទាបខ្លាំង និងគំរាមកំហែងដល់អាយុជីវិត។

៣.បង្កើនហានិភ័យជំងឺភ្នែក

អ្នកឯកទេស បានព្រមានថា ការប្រើថ្នាំជំនួយផ្លូវភេទ អាចប្រឈមនឹងហានិភ័យវិវត្តទៅជាជំងឺ ដក់ទឹកក្នុងភ្នែក។ លើសពីនេះទៅទៀត ផលប៉ះពាល់នៃថ្នាំជំនួយផ្លូវភេទ អាចបណ្តោលឲ្យពួកគេបាត់បង់ការមើលឃើញបណ្តោះអាសន្ន ហើយប្រសិនបើមិនបានធ្វើការព្យាបាល ភ្នែកមិនអាចត្រលប់មកដូចភាពដើមវិញបានឡើយ។

៤.ប្រឈមនឹងជំងឺសរសៃឈាមបេះដូង

ការប្រើប្រាស់ថ្នាំប្រភេទនេះទៀងទាត់ ក៏អាចប្រឈមនឹងជំងឺសរសៃឈាមបេះដូងផងដែរ ហេតុនេះអ្នកត្រូវប្រុងប្រយ័ត្ន ប្រសិនបើឃើញរោគសញ្ញាណាមួយគួរតែឈប់ប្រើភ្លាម។

៥.ស្តាប់មិនឮជាបណ្តោះអាសន្ន

ថ្នាំជំនួយផ្លូវភេទ អាចបណ្តោលឲ្យអ្នកប្រើប្រាស់ទាំងអស់ស្តាប់មិនឮ មានចំនួនប្រហែលជា ៣ភាគរយ ប៉ុន្តែប្រសិនបើឈប់ប្រើ វានឹងត្រលប់មកធម្មតាវិញ។

បើទោះបីជាថ្នាំនេះមានប្រសិទ្ធភាពជួយឲ្យអាអូនតូចបុរសរឹង ហើយប្រើការបានយូរក៏ពិតមែន ប៉ុន្តែអ្នកគួរតែប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here