គួរឲ្យអាណិតដល់ក្មេងប្រុសដែលមានអាយុទើបតែ១ឆ្នាំកន្លះណាស់ បានបាត់បង់ជីវិតបន្ទាប់ពីញ៉ាំនំសូកូឡា កញ្ជប់ និងទឹកក្រូចដបជ័រមួយដប ក្រោយពីបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមរបាយការណ៍ប៉ូលិស បានបញ្ជាក់ថា ក្មេងប្រុសនោះមានឈ្មោះ ហៃ វ៉ាន់ឆាយ អាយុ ១ឆ្នាំកន្លះ រស់នៅជាមួយម្តាយ នៅក្នុងភូមិស្រយង់ ឃុំស្រយង់ ខេត្តព្រះវិហារ។ មុននឹងមានហេតុការណ៍អាក្រក់កើតឡើងនៅថ្ងៃទី ១៨ ខែតុលា ក្មេងប្រុសរងគ្រោះបានញ៉ាំនំប្រភេទសូកូឡាអស់៤កញ្ចប់ និងទឹកក្រូចដបជ័រ១ដបទៀត។ ក្រោយមកគាត់រត់លេងធម្មតាប្រហែលជាកន្លះម៉ាង ស្រាប់តែទន់ដៃទន់ជើង ហើយបែកពពុះមាត់ថែមទៀត។
ឃើញសភាពមិនស្រួលបែបនេះម្តាយក្មេងរងគ្រោះ បានបញ្ចូនកូនទៅសង្គ្រោះនៅមណ្ឌល់សុខភាព កោះកេរ ប៉ុន្តែអកុសល់គ្រូពេទ្យប្រាប់ថា កូនរបស់គាត់ស្លាប់ហើយ ទើបគាត់បាននាំសាកសព្វកូនត្រលប់មកផ្ទះវិញធ្វើបុណ្យតាមប្រពៃណី និងរាយការណ៍ដំណឹងនេះជូនដល់សមត្ថកិច្ច។
ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចជំនាញ មិនទាន់បានបញ្ជាក់ការស្លាប់របស់ក្នុងប្រុសតូចនេះ ថាបណ្តោលមកពីនំ ឬទឹកក្រូចដបជ័រនោះទេ៕