អាយុ​ដែលប្រុសៗគួរ​រៀបការ ដើម្បី​ឆាប់​មានកូន!

0
1

ការរៀប​សាង​គ្រួសារ គឺជា​កិច្ចការ​ដ៏​ចាំបាច់​បំផុត​ដែល​មនុស្ស​គ្នា​រូប​ជៀស​មិន​ផុត​ឡើយ គ្រាន់តែ​អាស្រ័យ​លើ​ពេ​លេលា​អំណោយផល​ប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណី​ដែល​អ្នក​បណ្តោយ​ពេលវេលា​ឲ្យ​កន្លងផុតទៅ​ច្រើនពេក អ្នក​អាច​ខកពេល​វេលា​ល្អ​ក្នុងការ​មានកូន។

Image result for pregnant woman with their husband

ការស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា បុរស​ដែលមាន​អាយុ​ចាប់ពី ៤០ឆ្នាំ​ឡើងទៅ អត្រា​នៃ​ការ​មានកូន​ទាប​ជាម​នុស្ស​ប្រុស​ដែលមាន​វ័យ ២៥ឆ្នាំ រហូតដល់​ទៅ ៥ដង​ឯណោះ។ និយាយ​រួម ភាគរយ​នៃ​ការ​មានកូន​ចំពោះ​បុរស​វ័យ ៤០ឆ្នាំ​ឡើងទៅ ធ្លាក់ចុះ​ដល់​ទៅ ២០ភាគរយ។

មិនតែប៉ុណ្ណោះ ក្រុម​អ្នកជំនាញ​បាន​ពន្យល់ថា មនុស្ស​ប្រុស​ដែលមាន​អាយុ ៣០ឆ្នាំ​ឡើងទៅ មេជី​វិត​ឈ្មោល​របស់​ពួកគេ​មានការ​ថយចុះ​បន្តិចម្តងៗ គឺ​ចាប់ពី ១ទៅ២ភាគរយ​ក្នុងមួយឆ្នាំ។ ជាពិសេស​បើ​បុរស មាន​ទម្លាប់​ជក់បារី ផឹកស្រា ខ្ជិល​ហាត់ប្រាណ និង​របៀប​រស់នៅ​មិនល្អ​ទៀត​នោះ មេជី​វិត​ឈ្មោល​ធ្លាក់ចុះ​កាន់តែខ្លាំង​ជាង​នេះ។

សរុប​មកវិញ​បុរស​ដែល​មិន​ប្រញាប់​រក​គូស្រក ហើយ​ប​ណ្តោ​ល​ឲ្យ​វ័យ​កាន់តែ​ចាស់ទៅៗ ពួកគេ​ច្បាស់​ជា​ប្រឈម​នឹង​បញ្ហា​មានកូន។ ដូច្នេះ វ័យ​ដែល​ល្អ​បំផុត​ក្នុងការ​រៀបការ និង​ការយក​កូន​គឺ​នៅ​វ័យ ២៥ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here