ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលគេទទួលស្គាល់ថា សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដែលល្អបំផុតសម្រាប់សុខភាពរបស់មនុស្សទូទៅ។ ជាពិសេស សារធាតុ លីកូពីន របស់វាអាចប្រឆាំងនឹងជំងឺកាចសាហាវ ដូចជាជំងឺមហារីក យ៉ាងមានប្រសិទ្ធភាព។ តែទោះជាយ៉ាងណា ប៉េងប៉ោះ ក៏អាចផ្តល់គុណវិបត្តិវិញផងដែរ ប្រសិនបើអ្នកទទួលទានលើសកម្រិត។
ឈឺពោះ
ទោះបីជាប៉េងប៉ោះ អាចជួយរក្សាប្រព័ន្ធរំលាយអាហាឲ្យមានសុខភាពល្អក៏ដោយ ប៉ុន្តែការញ៉ាំច្រើនពេក អាចបណ្តោលឲ្យមានប៉ះពាល់។ ជាពិសេសចំពោះអ្នកដែលមានជំងឺរលាកពោះវៀនធំ ប៉េងប៉ោះ នឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ហើយហើមពោះ ឬកើតជំងឺរាគរូសថែមទៀត។
ចាល់ជាតិអាស៊ីត
ប៉េងប៉ោះ មានផ្ទុកជាតិអាស៊ីតខ្ពស់ ប្រសិនបើអ្នកញ៉ាំច្រើនអាចបណ្តោលឲ្យចាល់ជាតិអាស៊ីតក្នុងក្រពះ ឬមានអាការក្រហាយទ្រូង។ មិនតែប៉ុណ្ណោះ ជាតិអាស៊ីត របស់វាក៏អាចធ្វើឲ្យរលាកបំពង់រំលាយអាហារផងដែរ។
ជំងឺតម្រងនោម
អ្នកដែលមានជំងឺតម្រងនោម ច្រើនតែគេណែនាំឲ្យកម្រិតការទទួលទានអាហារដែលមានផ្ទុកជាតិប៉ូតាស្យូម។ ទន្ទឹមនឹងនេះ ប៉េងបោះសម្បូរទៅដោយសារធាតុប៉ូតាស្យូម ដែលអាចបណ្តោលឲ្យមានបញ្ហាសម្រាប់អ្នកជំងឺប្រភេទនេះ។ មួយវិញទៀត ប៉េងប៉ោះ មានផ្ទុកជាតិអូសាឡាត់(oxalate) ខ្ពស់ ដែលអាចនាំឲ្យមានជំងឺគ្រួសក្នុងតម្រងនោម។
បង្កើនសម្ពាធឈាម
នៅពេលដែលអ្នកបរិភោគប៉េងប៉ោះ ឆៅ មិនសូវមានជាតិសូដ្យូមខ្ពស់នោះទេ ហើយក៏មិនប៉ះពាល់ដល់ដល់សម្ពាធឈាមដែរ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទួលទានប៉េងប៉ោះឆ្អិន ឬបន្ថែមនៅក្នុងស៊ុបច្រើនពេក វាធ្វើឲ្យបរិមាណនៃសូដ្យូមកាន់តែខ្ពស់ ដែលមិនល្អសម្រាប់អ្នកជំងឺលើសឈាមឡើយ។
ឈឺក្បាលប្រកាំង
ការសិក្សាមួយនៅប្រទេសអ៊ឺរ៉ង់ បានបង្ហាញថា ការទទួលទានប៉េងប៉ោះ ច្រើនពេកអាចបណ្តោលឲ្យមានអាការឈឺក្បាលប្រកាំង។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាឈឺក្បាលប្រកាំង អ្នកគួរតែកាត់បន្ថយការទទួលទានប៉េងប៉ោះ។
ប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះ
ទោះជាប៉េងប៉ោះ ជាប្រភពនៃសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មក៏ដោយ វាអាចបង្កឲ្យមានគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន ប្រសិនបើអ្នកម្តាយទទួលទានលើសកម្រិត។
យកល្អ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗដូចដែលបានបង្ហាញពីខាងលើ អ្នកគួរកំណត់ការទទួលទានប៉េងប៉ោះឲ្យបានត្រឹមត្រូវ៕