ពេលដេក​សណ្ឋាគារ​ស្ត្រី​មាន​ផ្ទៃពោះ​ហាម​ប្រើ​របស់​ទាំងនេះ ប្រយ័ត្ន​នាំ​រោគ​ដាក់ខ្លួន

0
1

ជាធម្មតា​ទៅហើយ នៅពេល​យើង​ធ្វើដំណើរ​ទៅ​កន្លែងឆ្ងាយៗ ហើយ​គ្មាន​ផ្ទះ​បងប្អូន​សម្រាប់​ស្នាក់អាស្រ័យ​នោះ ច្បាស់​ជារ​ត់រក​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ជាពុំខាន។ ប៉ុន្តែ​ពេល​ចូលដល់​ផ្ទះសំណាក់ ឬ​សណ្ឋាគារ អ្នក​មិនគួរ​ប្រើប្រាស់​របស់រប​រ​មួយចំនួន​ដែល​គេ​ត្រៀម​ទុក​ឲ្យ​ភ្ញៀវ​ប្រើ​នោះទេ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នាំ​រោគ​ចូលខ្លួន នឹកស្មាន​មិន​ដល់។

 

ថ្នាំដុសធ្មេញ

អ្នកធ្លាក់​ដេក​ផ្ទះសំណាក់​ច្បាស់​ជា​ឃើញ​ហើយ រាល់​ថ្នាំដុសធ្មេញ​ដែល​គេ​ដាក់​នៅក្នុង​បន្ទប់ទឹក គ្មាន​ម៉ាក​សម្គាល់ គ្មាន​ថ្ងៃ​បរិច្ឆេទ​បញ្ជាក់​ពី​ការ​ផុតកំណត់ ហើយ​យើង​ក៏​មិនដឹង​ពី​គុណភាព​របស់​វា​ដែរ។ ដូច្នេះ ប្រសិនបើ​អ្នក​ប្រើ​ប៉ះចំ​របស់​ខូចគុណភាព អាច​នាំ​គ្រោះថ្នាក់​ជាមិនខាន។

 

កន្សែង​ជូត​ខ្លួន

ជឿ​ទៅ ផ្ទះសំណាក់​ល្មម​ភាគច្រើន​មិនបាន​បោក​គត់​កន្សែង​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ បន្ទាប់ពី​ភ្ញៀវ​ប្រើ​រួច​ម្តង​ហើយ ជាពិសេស​បើ​ពុំ​ឃើញ​មាន​ប្រលាក់​អ្វី​ច្បាស់​ជា​បត់​ទុក​ឲ្យ​ភ្ញៀវ​ក្រោយ​ប្រើ​ម្តងទៀត។ ហេតុនេះ អ្នក​មិនគួរ​ប្រើ​កន្សែង​នៅក្នុង​ផ្ទះសំណាក់​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ឆ្លង​មេរោគ​សើរ​ស្បែក ដូចជា មុន ស្រែង ភ្លឺ​ក ញ្ជ្រិ​ល… ជាដើម។

 

កំសៀវ​ដាំទឹក

គ្រប់គ្នា​តែងតែ​យល់ថា របស់​កខ្វក់​ជាងគេ​នៅក្នុង​ផ្ទះសំណាក់ ឬ​សណ្ឋាគារ គឺ​បន្ទប់ទឹក ប៉ុន្តែ​ការពិត​គឺ​កំសៀវ​ដាំទឹក សោះ។ មាន​ភ្ញៀវ​អសីលធម៌​មួយចំនួន អាច​យក​កំសៀវ​ដាំទឹក​ទៅ​ស្ងា​រអា​ហារ បោះ​កន្ទុយបារី​ចូល ហើយ​ប៉ះចំ​ផ្ទះ​សណ្ឋាគារ​ខ្លះ​មិន​តម្រូវ​ឲ្យ​បុកលិគ្គ​ធ្វើការ​លាង​សម្អាត​ទៀងទាត់​នោះទេ។ យក​ល្អ​កុំ​ប្រើ​កំសៀវ​ដាំទឹក ឲ្យ​សោះ​ពេល​ចូល​សណ្ឋាគារ ព្រោះ​វា​ជា​ប្រភព​មេរោគ​ដែល​អាច​គ្រោះថ្នាក់​ដល់​រាងកាយ​ខ្លាំង​បំផុត។

ក្រោយពី​ដឹង​ពិត​វត្ថុ​កខ្វក់​ទាំងនេះហើយ អ្នក​ច្បាស់​ជា​មិន​ហ៊ាន​ប្រើ​ទៀត​ទេ នៅពេល​ចូល​សណ្ឋាគារ ឬ​ផ្ទះសំណាក់​លើក​ក្រោយ៕

 

គួរ​បញ្ចាក់​ផង​ដែលថា​ការ​សាង​សុខភាព​ឱ្យ​ល្អ​ចំពោះ​អ្នក​ម្តាយ​និង​ធ្វើ​ទារក​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ​ដូចគ្នា បើ​អ្នក​ម្តាយ​ទន់ខ្សោយ ឬ​សុខភាព​មិនល្អ​នោះ​កូន​ក្នុង​ផ្ទៃ​ក៏​សុខភាព​មិនល្អ​ដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here