នៅពេលមានផ្ទៃពោះភ្លាម គូស្នេហ៍ទាំងឡាយតែងតែចង់ដឹងពីភេទរបស់ទារកភ្លែត ដើម្បីត្រៀមទិញរបស់ប្រើប្រាសមួយចំនួន ហើយក៏ចង់ដឹងថា បំណងប្រាថ្នារបស់ពួកគេក្លាយជាការពិតឬអត់។
តាមពិត អ្នកជំនាញផ្តល់អនុសាសន៍ឲ្យស្ត្រីមានផ្ទៃពោះ អូសអេកូនៅសប្តាហ៍ទី ២០ ក្នុងគោលបំណងចង់ដឹងពីការលូតលាស់របស់ទារកថាមានសុខភាពល្អឬទេ ទារកស្ថិតក្នុងទីតាំងត្រឹមត្រូវទេ សរីរាង្គលូតលាស់គ្រប់លក្ខណៈទេ ហើយក៏អាចកំណត់ពីថ្ងៃសម្រាលបានដែរ។
ប៉ុន្តែអ្វីដែលគូស្នេហ៍ចង់ដឹងដំបូងមិនមែនរឿងទាំងអស់នេះទេ គឺ ភេទ។ តើការអូសអេកូ អាចមើលដឹងពីភេទរបស់ទារកច្បាស់ ១០០ភាគរយទេ? តាមពិតការការអូសអេកូ មិនច្បាស់ ១០០ភាគរយនោះទេ ព្រោះមានករណីខ្លះទងសុខបាំងប្រដាប់ភេទទារកធ្វើឲ្យគ្រូពេទ្យពិនិត្យមើលមិនឃើញ ឬមានការច្រឡំ។ ដូច្នេះកុំរំពឹងខ្ពស់ពេក ព្រោះមិនថាកូនស្រី ឬកូនប្រុស នៅតែជាកូនបង្កើតរបស់យើងដដែលទេ៕