ការ៉ុត ត្រូវបានគេចាត់ទុកជាបន្លែដែលមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សភាគច្រើន ព្រោះវាអាចញ៉ាំឆៅក៏បាន ឆ្អិនក៏បាន។ ក្រៅពីមានរសជាតិផ្អែមតិចៗគួរឲ្យចង់ទទួលទាន ការរ៉ុត មានផ្ទុកវីតាមីន A, C, B1, B6, K, E, D រួមជាមួយនឹងសារធាតុចិញ្ចឹមមួយចំនួនទៀត ដែលល្អបំផុតសម្រាប់សុខភាពទូទៅ។
ដោយសារតែការ៉ុត មានផ្ទុកសារធាតុសំខាន់ៗបែបនេះហើយ ទើបវាក្លាយជាថ្នាំកម្ចាត់បញ្ហាឈឺបំពង់ក យ៉ាងពូកែបំផុត។ ដើម្បីទទួលបានប្រសិទ្ធភាព អ្នកអាចយកការ៉ុត ទៅស្ងោរ ឬចំហ៊ុយ ហើយទទួលទានមួយថ្ងៃ ១ទៅ២មើម វានឹងព្យាបាលជំងឺបន្តិចម្តងៗរហូតទាល់តែជាសះស្បើយទាំងស្រុង។
ការទទួលទានការ៉ុត ស្ងោររាល់ថ្ងៃមិនត្រឹមតែអាចជួយកម្ចាត់អាការឈឺបំពង់ក នោះទេ សូម្បីតែសុខភាពក៏កាន់តែល្អប្រសើរជាងមុនដែរ៕