គួរ​ជៀសវាង៤ចំណុច បើ​ចង់​រួមភេទ​ឲ្យ​មាន​សុវត្ថិភាព​ពេល​ពពោះ

0
1

គូស្នេហ៍​ភាគច្រើន​មិន​ហ៊ាន​ធ្វើការ​រួមភេទ​នៅពេល​ពពោះ​នោះទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។ តើ​ការ​រួមភេទ​នៅពេលនេះ​ពិតជា​មាន​គ្រោះថ្នាក់​មែន​ឬទេ? តាមពិត​វា​គ្មាន​បញ្ហា​អ្វី​នោះឡើយ បើ​គូស្នេហ៍​អនុវត្តបាន​ត្រឹមត្រូវ។ តែ​ករណី​មួយចំនួន ការប្រព្រឹត្តិ​សកម្មភាព​រួមភេទ​អា​ចប​ណ្តោ​ល​ឲ្យ​រលូត​កូន​បាន ហើយ​អាច​ស្លាប់​ទាំង​ម្តាយ​ថែមទៀត ព្រោះ​ពួកគេ​មិនបាន​ស្តាប់​តាម​អនុសាសន៍​របស់​អ្នកជំនាញ។

ដូច្នេះ អ្នកជំនាញ​បានផ្តល់​ដំបូល​ន្មា​ន​ថា ប្រសិនបើ​គូស្នេហ៍​គ្រប់រូប​អាច​ជៀសវាង ៤ចំណុច​នេះ​បាន ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​មិន​ប៉ះពាល់​នោះឡើយ។

ត្រីមាស​ដំបូង​គួរ​ផ្អាក​ការរួម​ភេទ
អ្នកជំនាញ​បាន​ណែនាំ ឲ្យ​គូស្នេហ៍​ទាំងឡាយ​ផ្អាក​រួមភេទ​នៅក្នុង​អំឡុង​ត្រីមាស​ដំបូង ព្រោះ​វា​ជា​ពេលវេលា​ដ៏​សំខាន់​ដែល​ទារក​កំពុង​អភិវឌ្ឍ។ អំឡុង​ពេលនេះ ប្រសិនបើ​អ្នកធ្វើការ​រួមភេទ​ដោយ​ប្រើ​សកម្ម​ភាពខ្លាំង អាច​បង្ក​ឲ្យ​របូត​ទងសុក​បាន។

 

ខែ​ចុងក្រោយ​ក៏​គួរតែ​ផ្អាក​ការរួម​ភេទ​ដែរ
លោក​វេជ្ជបណ្ឌិត​ជាច្រើន​បាន​បង្ហាញថា ការធ្វើសកម្មភាព​រួម​ភេទ​នៅ​ខែ​ចុងក្រោយ ជា​រឿង​គ្រោះថ្នាក់​ដូច​ការ​រួមភេទ​នៅ​ត្រីមាស​ទី១ដែរ។ ហេតុនេះ​គួរ​ស្នេហ៍​គួរតែ​អត់ទ្រាំ​ចំពោះ​ការ​រួមភេទ​បណ្តោះអាសន្ន​សិន​ទៅ។ ពេល​សុក​ពាំង​មាត់ស្បូន​ហាម​រួមភេទ​ក្នុងករណី​ដែល​សុក​ពាំង​មាត់ស្បូន អ្នក​មិនត្រូវ​ប្រព្រឹត្ត​សកម្មភាព​រួមភេទ​នោះឡើយ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​ទារក។

 

កុំ​ឲ្យ​បុរស​នៅ​ពីលើ
វា​មិនមែនជា​ទីតាំង​ដែល​ល្អ​សម្រាប់​ការរួម​ភេទ​នៅពេល​ពពោះ​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ខ្លាំង​ទៅលើ​ពោះ។ អាស្រ័យហេតុនេះ​អ្នក​គួរតែ​ឲ្យ​មនុស្ស​ស្រី​នៅ​ពីលើ​ជំនួស​វិញ ទើប​អាច​គ្រប់គ្រង​ដងស៊ីតេ​នៃ​សកម្មភាព​បានល្អ ហើយ​មាន​សុវត្ថិភាព​ចំពោះ​ទារក។

យក​ល្អ​គូស្នេហ៍​ទាំងឡាយ​គួរតែ​អនុវត្តតាម​អនុសាសន៍​ទាំង៤ចំណុច​ខាងលើនេះ ដើម្បី​ការពារ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here