ភ្លាមៗ បន្ទាប់ពីទារកចាប់កំណើត អ្នកនឹងឃើញពួកគេមានសភាពសើម ប្រលាក់ទៅដោយឈាម និងរំអិលគួរឲ្យញ្ញើសណាស់ ប៉ុន្តែគ្រូពេទ្យមិនបានងូតទឹកភ្លាមៗនោះទេ គ្រាន់តែប្រើកន្សែងរុំ ព្រោះចង់រក្សាសីតុណ្ហភាពទារកមានភាពប្រសើរឡើង។
បន្ទាប់មកគ្រូពេទ្យនឹងដាក់ទារកលើដើមទ្រូងអ្នកម្តាយដោយផ្ទាល់ ដើម្បីទទួលបានភាពកក្តៅ សម្របខ្លួនទៅនឹងបរិយាកាសខាងក្រៅ និងត្រៀមខ្លួនសម្រាប់បៅទឹកដោះម្តាយជាលើកដំបូង។
ប្រសិនបើអ្នកសម្រាលកូនដោយការវះកាត់ក៏ដោយ ក៏ក្រុមគ្រូពេទ្យលើកទឹកចិត្តឲ្យដាក់កូនផ្ទាល់នៅលើដើមទ្រូងដែរ។ បន្ទាប់មកគ្រូពេទ្យនឹងចាប់ផ្តើមកាត់ទងផ្ចិត ដើម្បីឲ្យទារកដកដង្ហើមតាមច្រមុះវិញ ប៉ុន្តែបើករណីចាំបាច់ទារកត្រូវការជំនួយអុកស៊ីសែន។
ចំពោះអ្នកម្តាយវិញអាចបាត់បង់កម្លាំង ហូរឈាមច្រើន ហើយរបួសទ្វារមាស ប៉ុន្តែក្រុមគ្រូពេទ្យនឹងជួយដោះស្រាយបញ្ហានេះភ្លាមៗ តាមរយៈការដេរ និងប្រើប្រាស់ថ្នាំមួយចំនួន ដើម្បីពង្រឹងសុខភាពរបស់អ្នកឲ្យឆាប់ល្អប្រសើរឡើងវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖