ស្ត្រីមានផ្ទៃពោះអាចមានគ្រោះថ្នាក់ទេ បើចុងសុដន់ប្រែក្លាយជាខ្មៅ?

0
1

នៅ​ពេល​មានផ្ទៃ​ពោះ រាងកាយ​របស់មនុស្ស​ស្រីនឹងមាន​ការប្រែ​ប្រួល​ស្ទើ​រតែគ្រប់​ទីកន្លែង មិន​ថាពោះ
ដៃជើង ​ឬមុខ​ឡើយ។ ក៏ប៉ុន្តែការ​ប្រែប្រួល​នៃចុង​សុដន់ អំឡុងពេលនេះ តើអា​ចបង្កគ្រោះ​ថ្នាក់​ដល់សុខភាព​ដែរឬទេ?

តាមអ្នក​ជំនាញរោគ​ស្ត្រីបាន​ឲ្យដឹងថា មនុស្សដែល​ធ្លាប់តែមាន​សុដន់ពណ៌​ស៊ីជម្ពូរ
ហើយ​ប្រែជាពណ៌ខ្មៅ អំឡុង​ពេលមាន​ផ្ទៃពោះ ជារឿង​ធម្មតានោះទេ។
នេះដោយសារ​តែពេលមាន​ផ្ទៃពោះ អ័រម៉ូនមានការ​កើនឡើងខ្ពស់ ដែលបណ្តោល​ឲ្យសារធាតុ​មេឡានីន
ត្រូវផលិត​ឡើងច្រើន។ សារធាតុនេះ ជាអ្នកទទួលខុស​ត្រូច​ចំពោះការ​ប្តូរពណ៌ស្បែក
ហើយ​ក្នុងករណី​ដែលវាផលិត​ច្រើនពេក តំបន់មួយ​ចំនួននៅ​លើរាងកាយ​នឹងប្រែជាពណ៌​ខ្មៅ
ក្នុង​នោះចុងសុដន់​ក៏រងគ្រោះ​ដែរ។

សរុប​មកវិញ ស្ត្រីមានផ្ទៃពោះ​ដែលសុដន់​ប្រជាពណ៌ខ្មៅ​កុំបារម្ភអ្វី ព្រោះវានឹង​ប្រែមកជាសភាពដើមវិញ
ក្រោយពេល​សម្រាល​កូនហើយ ២ទៅ ៣សប្តាហ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here