មិននឹកស្មាន! ខ្ទឹមស និងក្រូចឆ្មារ ជាថ្នាំរំលាយខ្លាញ់ពូកែយ៉ាងនេះសោះ

0
1

បច្ចុប្បន្ននេះ មានមនុស្សជាច្រើនណាស់ដែលកំពុងតែជួបបញ្ហាធាត់ដុះក្បាលពោះ ដោយសារតែទម្លាប់រស់នៅប្រចាំថ្ងៃ និងការទទួលទានអាហារគ្មានផាសុខភាព។ ការធាត់ដុះក្បាលពោះ មិនត្រឹមតែធ្វើឲ្យអ្នកខូចរាងប៉ុណ្ណោះទេ វាក៏អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរមួយចំនួន ដូចជា លើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។

អ្នកជំនាញសុខភាព បានបង្ហាញថា ការទទួលទានរបបអាហារមានតុល្យភាព ធ្វើលំហាត់ប្រាណជាប្រចាំ ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងខ្លាញ់ក្បាលពោះ។ ទោះជាយ៉ាងណា ក្រៅពីវិធីទាំងនេះ ការប្រើប្រាស់ឱសថធម្មជាតិដែលផ្សំឡើងពីក្រូចឆ្មារ និងខ្ទឹមស ក៏អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័សដែរ។

ធាតុផ្សំ៖

  • ខ្ទឹមស​ ២កំពឹស
  • ក្រូចឆ្មារ ២ផ្លែ
  • ទឹក​ ១លីត្រ

របៀបអនុវត្ត៖

១.ដំបូង អ្នកត្រូវបកសំបកខ្ទឹមសចេញ ហើយដុំឲ្យខ្ទេច។

២.ហាន់ក្រូចឆ្មារជាចំណិតស្តើងទាំងសំបក។

៣.បន្ទាប់មកចាក់ទឹកចូលក្នុងឆ្នាំង រួមទាំងខ្ទឹមស និងក្រូចឆ្មារ ហើយដាំឲ្យពុះចំនួន ១៥នាទី។

៤.នៅពេលត្រជាក់ អ្នកអាចទទួលទានម្តងមួយកែវ ក្នុងមួយថ្ងៃឲ្យបាន ៣ដង។

ប្រសិនបើអ្នកមិនសូវចូលចិត្តរស់ជាតិនៃភេសជ្ជៈនេះទេ អ្នកអាចបន្ថែមទឹកឃ្មុំមួយស្លាបព្រាបាយបាន។ ក្រោយពេលអនុវត្តបានរយៈពេល ៣ថ្ងៃ អ្នកនឹងចាប់ផ្តើមឃើញពីប្រសិទ្ធភាពបណ្តើរៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here