គួរ​កែ​ទម្លាប់​មួយ​នេះ​ចោល​ទៅប្រុសៗ ប្រយ័ត្ន​អត់​កូន!

0
1

ជាទូទៅ​មេជី​វិត​ឈ្មោល​មាន​ប្រហែលជា ៥០ទៅ ៨៥ភាគរយ នៅក្នុង​ខ្លួន​របស់​មនុស្ស​ប្រុសម្នាក់។ ប៉ុន្តែ​អ្នកជំនាញ​អ៊ីស្រាអែល បាន​សិក្សា​ទៅលើ​បុរស១០៦នាក់ រយៈពេល​មួយឆ្នាំ​ពេញ​បាន​រកឃើញថា បុរស​ដែល​មិនបាន​ដាក់​ទូរ​សព្ទ​ដៃ​នៅក្នុង​ហោប៉ៅ​ខោ ចំនួន​មេជី​វិត​ឈ្មោ​របស់​ពួកគេ​មាន​សុខភាព​ល្អ។ ផ្ទុយទៅវិញ​សម្រាប់​បុរស​ដែលមាន​ទម្លាប់​ដាក់​ទូរ​សព្ទ​ដៃ នៅក្នុង​ហោប៉ៅ​ខោ ចំនួន​មេជី​វិត​ឈ្មោល​ថយចុះ​សល់​ត្រឹមតែ ១១ភាគរយ​ប៉ុណ្ណោះ។

អ្នកស្រាវជ្រាវ​បាន​បន្តទៀតថា រលក​វិទ្យុសកម្ម​ដែល​ភាយ​ចេញពី​ទូរ​សព្ទ​ដៃ អាច​បំផ្លាញ DNA នៅក្នុង​មេជី​វិត​ឈ្មោល​របស់​បុរស ហេតុនេះហើយ​ពួកគេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​អត់​កូន។

អាស្រ័យហេតុនេះ​ក្រុម​អ្នកស្រាវជ្រាវ​បានផ្តល់​អនុសាសន៍ ឲ្យ​ប្រុស​ទាំងឡាយ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ដាក់​ទូរ​សព្ទ​ដៃ នៅក្នុង​ហោប៉ៅ​ខោ ហើយ​ទូរ​សព្ទ​ត្រូវ​ទុក​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ប្រហែលជា​កន្លះ​ម៉ែត្រ​ទើប​មាន​សុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here