ហ្សែនពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការកំណត់រូបរាង ប្រាជ្ញា ក៏ដូចជាបញ្ហាសុខភាពរបស់កូនៗជំនាញក្រោយ។ ជាពិសេសចំពោះមនុស្សស្រី ប្រសិនបើកើតមានជំងឺទាំងអស់នេះ អាចចម្លងទៅកាន់កូនស្រីរបស់ពួកគេបាន នៅពេលកើតមក។
ជំងឺពុកឆ្អឹង៖ ជំងឺពុកឆ្អឹង គឺជាជំងឺមួយប្រភេទដែលអាចធ្វើឲ្យឆ្អឹងខ្សោយ ហើយបង្កើនហានិភ័យនៃបញ្ហាបាក់ឆ្អឹង។ ស្ត្រីដែលកើតមានស្ថានភាពនេះ ភាគច្រើនក្រោយពេលអស់រដូវ កង្វះជាតិកាល់ស្យូម ហើយប្រសិនបើស្ត្រីកើតមានជំងឺនេះ វាអាចម្លងទៅកាន់កូនស្រីរបស់ពួកគេបាន។
ដើម្បីបង្ការជំងឺនេះ អ្នកគួរតែទទួលទានអាហារដែលសម្បូរជាតិកាល់ស្យូម វីតាមីនDឲ្យបានគ្រប់គ្រាន់ ឈប់ជក់បារី ផឹកស្រា និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
ជំងឺធ្លាក់ទឹកចិត្ត៖ បើយោងតាមស្ថិតិបានបង្ហាញថា មានមនុស្សប្រហែលជា ៣០០លាននាក់ក្នុងពិភពលោកបានទទួលរងពីជំងឺធ្លាក់ទឹកចិត្តជារៀងរាល់ឆ្នាំ។ អ្នកជំនាញបានបន្តទៀតថា ស្ត្រីដែលសម្រាលកូនពីរឡើងទៅ ងាយនឹងកើតជំងឺធ្លាក់ទឹកចិត្តជាងបុរស ហើយជំងឺនេះក៏អាចចម្លងទៅកាន់កូនរបស់ខ្លួនផងដែរ។
ជំងឺបេះដូង៖ អត្រានៃភាពធាត់ដែលអាចចម្លងពីមាតាទៅទារក មានដល់ទៅ ៤០ភាគរយ។ ហេតុនេះការរក្សាទម្ងន់ឲ្យមានស្ថិរភាពអំឡុងពេលមានផ្ទៃពោះ ជារឿងដ៏ប្រសើរបំផុត ព្រោះវាមិនត្រឹមតែអាចចម្លងទៅកាន់ទារកនោះទេ វាក៏ជាមូលហេតុនៃជំងឺធ្ងន់ធ្ងរដទៃទៀតផងដែរ។
ជំងឺវង្វេង៖ ភាគច្រើនជំងឺនេះកើតមានចំពោះមនុស្សដែលមានវ័យចំណាស់តែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នមនុស្សវ័យក្មេងមួយចំនួនក៏អាចកើតមានដែរ។ ជាពិសេសបើស្ត្រីដែលមានមានបញ្ហានេះ អាចចម្លងទៅកាន់កូនបាន។
ជំងឺមហារីកសុដន់៖ ប្រសិនបើអ្នកម្តាយកើតមានជំងឺមហារីកសុដន់ កូនស្រីរបស់ពួកគេក៏អាចកើតមានបញ្ហានេះដូចគ្នាដែរនៅថ្ងៃក្រោយ។ ដូច្នេះសូមមានការប្រុងប្រយ័ត្នចំពោះជំងឺមួយនេះ ហើយបើឃើញភាពមិនប្រក្រតីណាមួយចំពោះសុដន់ ត្រូវប្រញាប់ព្យាបាលជាបន្ទាន់៕