ជាការពិតណាស់ បច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ដែលជួបបញ្ហាធាត់ ទោះខំតមអាហារយ៉ាងណាក៏នៅតែឡើងទម្ងន់ដែរ។ ប៉ុន្តែទន្ទឹមនឹងនេះក៏មានមនុស្សមួយចំនួនជួបបញ្ហាស្គមមិនព្រមឡើងសាច់ ទោះញ៉ាំច្រើនយ៉ាងណាក៏នៅតែមានរាងដូចជាកញ្ចាញ់ចេកដដែល។ ដូច្នេះតើត្រូវធ្វើដូចម្តេចទៅ ទើបអាចឡើងទម្ងន់បាននឹងគេទៅ? គ្មានអ្វីពិបាកនោះទេ ប្រសិនបើអ្នកចង់ឡើងទម្ងន់នោះ កុំរំលងអាហារទាំងនេះឲ្យសោះ។
ដំឡូងបារាំង៖ ដំឡូងបារាំង គឺជាប្រភពនៃជាតិម្សៅ ដែលអាចបម្លែងទៅជាកាបូន ឬថាមពល សម្រាប់រាងកាយ។ នៅពេដែលអ្នកញ៉ាំរាល់ថ្ងៃ វានឹងបង្កើជាតិខ្លាញ់ ដើម្បីជួយឲ្យអ្នកឡើងទម្ងន់បាន។
ផ្លែប៊ឺរ៖ វាមានផ្ទុកជាតិខ្លាញ់ដែលពិបាកក្នុងការស្រូប ហើយត្រូវបានអ្នកជំនាញណែនាំសម្រាប់មនុស្សដែលចង់ឡើងទម្ងន់ ប្រកបទៅដោយសុខភាពល្អផងដែរ។
ចេក៖ អ្នកប្រហែលជាមិនទាន់ដឹងថា ចេកមានផ្ទុកកាឡូរី និងជាតិស្ករច្រើនជាងផ្លែឈើដទៃទៀតនោះទេ។ មិនតែប៉ុណ្ណោះចេកក៏ជាផ្លែឈើដែលសម្រាប់ជួយឲ្យអ្នកមានអារម្មណ៏ល្អ និងគេងលក់ស្រួល ជាពិសេសអ្នកដែលចង់ឡើងទម្ងន់។
ផ្លែអាល់ម៉ុង៖ ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយអូមេហ្គា៣ ខ្លាញ់មានសុខភាពល្អ និងប្រភពប្រូតេអ៊ីន ដែលមានសារៈសំខាន់បំផុតក្នុងការបង្កើនទម្ងន់ និងកែលម្អរសុខភាពសរសៃឈាមបេះដូង។
សណ្តែកដី៖ សណ្តែកដីសម្បូរទៅដោយសារធាតុចិញ្ចឹម និងកាឡូរី ដែលសមស្របបំផុតសម្រាប់អ្នកដែលចង់ឡើងទម្ងន់ ជាពិសេសការទទួលទានក្រោយពេលធ្វើការងារហត់។
សាច់គោ៖ ប្រសិនបើអ្នកឧស្សាហ៍ទទួលទានសាច់គោ វាអាចជួយផលិតកោសិកាឈាម ដោយផ្តល់នូវអុកស៊ីសែន និងសារធាតុចិញ្ចឹមដល់រាងកាយ ដែលអាចគាំទ្រដល់ការឡើងទម្ងន់៕