ការមានផ្ទៃពោះ គឺជាពេលវេលាដ៏រីករាយ និងអស្ចារ្យខ្លាំងបំផុតសម្រាប់ស្ត្រីគ្រប់រូប។ ការមានផ្ទៃពោះមានរយៈពេល ៤០សប្តាហ៍ត្រូវបានបែងចែកជា ៣ដំណាក់កាល គឺត្រីមាសទី១ ត្រីមាសទី២ និងត្រីមាសទី។
ត្រីមាសដំបូងនៃការមានផ្ទៃពោះ ជាត្រីមាសដែលទារកចាប់ផ្តើមវិវត្តចេញជារូបរាង ក៏ប៉ុន្តែតើអ្នកដឹងទេថា ដំណាក់កាលនេះ តើមានរឿងអ្វីខ្លះកើតមានឡើងចំពោះស្ត្រី? ខាងក្រោមនេះ ជាអ្វីដែលនឹងកើតមានឡើងអំឡុងពេលមានផ្ទៃពោះនៅត្រីមាសដំបូង៖
១.វិលមុខ
២.អស់កម្លាំង
៣.ភើច្រើន
៤.រមួលក្រពើ
៥.ឆាប់ខឹង
៦.នោមញឹក
៧.ឈឺចាប់ចុងសុដន់
៨.ចង្អោរនៅពេលព្រឹក
៩.ឆ្អើមអាហារ
ទាំងអស់នេះហើយ ជាភាពប្រែប្រួលដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ដែលដាស់តឿនថា អ្នកម្តាយទាំងឡាយត្រូវព្យាយាមថែរក្សាខ្លួនឲ្យបានល្អ៕