នៅក្នុងអត្ថបទមុនយើងខ្ញុំបានណែនាំពីរយៈពេលដែលស្ត្រីអាចមានកូនបានវិញបន្ទាប់ពីរលូតកូនហើយ ពេលនេះយើងខ្ញុំសូមលើកយកពីវីធីសាស្ត្រក្នុងកាការពារខ្លួន ឫកាត់បន្ថយឧិកាសនៃការរលូតកូនជូនលោក លោកស្រីអោយបានជ្រាបដូចតទៅ៖
1- ថែររក្សារសុខភាពរបស់អ្នកអោយបានម៉ដ្ឋចត់ក្នុងកំឡុងពេលមានផ្ទៃពោះ។ ចូរធ្វើលំហាត់ប្រាណអោយបានត្រឹមត្រូវ និងទៀងទាត់ ហើយរក្សារការឡើងទម្ងន់របស់អ្នកអោយស្ថិតក្នុងកំរិតសមស្រប។ ម្យ៉ាងទៀតសូមទទួលទានអាហារសុខភាពដែលសំបូរដោយប្រូតេអ៊ីន និង វីតាមីន ក៏ដូចជាទទួលទានទឹកដោះគោសំរាប់ស្ត្រីមានផ្ទៃពោះជាប្រចាំ ហើយសូមជៀសវាងអាហារមួយចំនួនដូចជា សាច់ឆៅ ប័រ (Soft Cheese) ដែលអាចប៉ះពាល់ដល់គ៌ត។
2- ចូរព្យាយាមធ្វើអ្វីៗដើម្បីសុខភាពតាមដែលអាចធ្វើទៅបានក្នុងពេលមានផ្ទៃពោះ។ ជៀសវាង និង ការពារខ្លួនកុំអោយឈឺ សូម្បីតែការឡើងកំដៅ (ក្តៅខ្លួន) រហូតដល់ 38 ដឹក្រេក៏អាចបង្កើនឧិកាសនៃការលូតបានដែរ។
3- ការជក់បារីក៏អាចបង្កើនឧិកាសនៃការលូតបានដែរ។ បើសិនជាអ្នកញៀនបារី សូមផ្តាច់វាអោយបានមុនពេលមានផ្ទៃពោះឫយ៉ាងហោចណាស់ក្នុងកំឡុងពេលមានផ្ទៃពោះដែរ។
4- សូមកុំទទួលទានគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ។ ការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទទោះតិចក្តីច្រើនក្តីសុទ្ធតែបង្កគ្រោះថ្នាក់ក្នុងកំឡុងពេលពពោះ។ វាមិនត្រឹមតែបណ្តាលអោយរលូតកូន ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្វរដល់គ៌តដែរ។
5- កាត់បន្ថយការទទួលទានកាហ្វេតាមដែលអាចធ្វើបាន។
6- សូមទទួលទានវីតាមីនប្រភេទថែររក្សាគ៌ត អាសីុតហ្វូលីច និង ម្សៅទឹកដោះគោសំរាប់អ្នកម្តាយអោយបានទៀងទាត់រៀងរាល់ថ្ងៃ៕