អស្ចារ្យ​ដល់ម្លឹង! ស៊ុត​អាចជួយ​ឲ្យកូន​លូត​កម្ពស់​បានល្អ និងជៀស​ផុតពី​បញ្ហា​ក្រិន

0
1

អ្នក​ជំនាញនៅ​សាកលវិទ្យា​ល័យ Washington សហរដ្ឋ​អាមេរិកបាន​បង្ហាញ​ថា ឪពុកម្តាយ​គួរតែបន្ថែមស៊ុត​ឲ្យកុមារ​ទទួលទានជា​ប្រចាំ ព្រោះវាជា​ប្រភពនៃ​សារធាតុចិ​ញ្ចឹម​ដែលអាចជួ​យជំរុ​ញដល់​​ការលូត​លាស់ទា​រកបាន​ល្អ និងកា​ត់បន្ថយភា​ពក្រិនផ​ងដែរ។
ការសិ​ក្សាដែល​បានចុះផ្សា​​យនៅក្នុងទ​ស្សនាវដ្តីមួយ បា​នបង្ហាញថា កុ​មារដែ​លទទួល​ទានស៊ុតមួ​យថ្ងៃមួយគ្រាប់ អាចកា​ត់បន្ថយភាព​ក្រិនរហូតដល់ទៅ ៤៧ភា​គរយ និង​បញ្ហាមិនព្រម​ធំឡើងទម្ងន់​ដល់ទៅ ៤៧ភាគ​រយដូចគ្នា។

ការ​ស្រាវជ្រា​​វនេះ អ្នកស្រាវ​ជ្រាវបានពិសោធន៍ទៅ​លើក្មេងដែល​មានអាយុចាប់ពី​ ៦ទៅ៩ខែ ដោយមួយក្រុម​បន្ថែមស៊ុតមួយថ្ងៃ​មួយគ្រាប់ក្នុ​​ងរបបអាហារ ហើយមួ​យក្រុមទៀតមិនប​ន្ថែមស៊ុតនោះទេ។ ក្រោយ​ការតាមដា​នអស់រយៈពេល​៦ខែ កុមារដែល​បានទទួល​ទានស៊ុត ជាមធ្យ​មមាន​ការលូតលា​ស់០,៦៣ភាគរយ​នៃទំហំរាងកាយ​ទាំងមូល ចំពោះកុមារដែ​លមិនបាន​ទទួលទានស៊ុតមានការលូ​តលាស់ត្រឹមតែ ០,៣៩ភាគ​រយប៉ុណ្ណោះ។

អ្នកជំ​នាញបា​នបន្ថែមទៀតថា ស៊ុតជាប្រភពអាហា​រូបត្ថម្ភដ៏ល្អបំផុត ដែលត្រូវបានផ្តល់​អនុសាសន៍ឲ្យកុមារទទួល​ទានរាល់ថ្ងៃ។ ដូច្នេះ ប្រសិនបើឪពុ​កម្តាយទាំងឡា​យមានបំណងចង់ឲ្យ​កូនលូតកម្ពស់​បានល្អ ហើយជៀសផុត​ពីបញ្ហាក្រិន កុំភ្លេចបន្ថែម​ស៊ុតទៅក្នុ​ងរបបអាហារ​កុមារជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here