ជាការពិតណាស់ ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិដែលល្អបំផុតនៅក្នុងពិភពលោក ព្រោះវាមិនត្រឹមតែជួយផ្តល់ថាមពលនោះទេ វាក៏ផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយផងដែរ។ទោះជាយ៉ាងណា ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានលើសពី ១ទៅ២ផ្លែក្នុងមួយថ្ងៃឡើយ ជាពិសេសប្រសិនបើស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ គួរតែជៀសវាងតែម្តង។
១.ស្ត្រីមានផ្ទៃពោះដែលកើតបញ្ហារំលាយអាហារ កើតជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម និងជំងឺដាច់សរសៃឈាមខួរក្បាល។
២.នៅពេលស្ត្រីមានផ្ទៃពោះអស់កម្លាំងខ្លាំង កំពុងតែនៅក្រោមពន្លឺព្រះអាទិត្យ និងបែកញើសច្រើន ក៏មិនគួរទទួលទានដែរ។
៣.មួយទៀត ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាសម្ពាធឈាមទាប កុំទទួលទានឲ្យសោះ ព្រោះវាអាចធ្វើឲ្យសម្ពាធកាន់តែខ្សោយ អស់កម្លាំង និងរមូលសាច់ដុំ៕