អាហារដែលមានជីវជាតិគ្រប់គ្រាន់ត្រូវតែមានខ្លាញ់ ព្រោះវាជាប្រភពនៃថាមពលសម្រាប់រាងកាយ ហើយខ្លាញ់ ១ក្រាម អាចផ្តល់ថាមពលដល់ទៅ ៩កាឡូរី។ អ្នកជំនាញបាននិយាយថា ជាតិខ្លាញ់មានសារៈសំខាន់ណាស់ចំពោះរាងកាយ ព្រោះវាជាសារធាតុសម្រាប់កសាងភ្នាសកោសិកាចូលរួមប្រតិកម្មជីវគីមីក្នុងរាងកាយ ដើម្បីស្រូប និងរំលាយវីតាមីន។
ទោះជាយ៉ាងណា ការញ៉ាំខ្លាញ់ច្រើនពេក អាចប៉ះពាល់ដល់សកម្មភាពរបស់កោសិកា ក្នុងការរំលាយអាហារ និងស្រូបយកវីតាមីនក្នុងខ្លួន។ ការសិក្សាបានបង្ហាញថា អ្នកដែលទទួលទានខ្លាញ់ច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺលើសទម្ងន់ ធាត់ ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺមហារីក និងដាច់សរសៃឈាមខួរក្បាល។
បើយោងតាមអង្គការពិភពលោក WHO បានបង្ហាញដែរថា អ្នកគួរទទួលទានខ្លាញ់ជាប្រចាំ តិចជាង ១ភាគរយ នៃតម្រូវការកាល់ឡូរីសរុប។ ឧទាហរណ៍ មនុស្សត្រូវការថាមពល ២,០០០កាឡូរីក្នុងមួយថ្ងៃ ដូច្នេះជាតិខ្លាញ់ជាមធ្យមគឺស្មើនឹង ២ក្រាមក្នុងមួយថ្ងៃ៕