ពេល​មាន​ផ្ទៃពោះ ហាម​ដាច់ខាត​កុំ​ទទួលទាន​សាច់​ឆៅ!

0
1

ហេតុអ្វី​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ជៀសវាង​សាច់​ឆៅ? បើ​យោងតាម​ការស្រាវជ្រាវថ្មីៗនេះ​បាន​បង្ហាញថា នៅក្នុង​សាច់​ឆៅ​មាន​ផ្ទុក​ប៉ារ៉ាស៊ីត​មួយ​ប្រភេទ​ដែល​ហៅថា Toxoplasma-Gondii វា​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​យើង​មិនអាច​មើល​នឹង​ភ្នែក​ទទេ​បាន​នោះទេ។

ប៉ារ៉ាស៊ីត Toxoplasma-Gondii គឺជា​ភាគល្អិតតូចៗដែល​រស់នៅក្នុង​កោសិកា​របស់​មនុស្ស ហើយ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​មនុស្ស​ពាក់​កណ្តោល​នៅ​ទូទាំង​ពិភពលោក ដែលមាន​ផ្ទុក​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ។ ស្ត្រី​ដែល​ឆ្លង​ប៉ារ៉ាស៊ីត​ប្រភេទ​នេះ អា​ចប​ណ្តោ​ល​ឲ្យ​រលូត​កូន ទារក​កើតមក​ពិការ និង​កើត​មិន​គ្រប់​ខែ។ ភាព​ការពិការ​សម្រាប់​ទារក អាចធ្វើ​ឲ្យ​ខូ​រ​ខាត​ខួរក្បាល និង​ខូច​ភ្នែក។

រោគសញ្ញា​នៃ​ការឆ្លង​មេរោគ​ប្រភេទ​នេះ​រួមមាន គ្រុនក្តៅ ឈឺក្បាល មិន​ចង់​បរិភោគ​អាហារ រឹង​ក ឈឺបំពង់ក កន្ទួល ឈឺ​ក្នុង​ត្រចៀក និង​ឈឺចាប់​ក្នុង​ពោះ…ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here