ការសិក្សាថ្មីមួយបានបង្ហាញថា សម្រេចខ្មៅមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា វាអាចការបារជំងមហារីកបាន។
ហេតុអ្វីម្រេចខ្មៅ អាចការពារការរាងកាយមិនឲ្យកើតជំងឺមហារីក?
ម្រេចខ្មៅ មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា piperine ។ សារធាតុនេះមិនត្រឹមតែមានប្រយោជន៍ដល់សុខភាពនោះទេ វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក ហើយមានសមត្ថិភាពធ្វេដងប្រសិនបើអ្នកបានលាយជាមួយរមៀត។
ម្រេចខ្មៅ ក៏មានផ្ទុកវីតាមីនC វីតាមីនA និងការ៉ូទីន ដែលជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល ដែលអាចការពារប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបណ្តោលឲ្យកើតជំងឺមហារីក។ ដើម្បីលើកកម្ពស់គុណភាពម្រេចខ្មៅ អ្នកគួរតែកិនឲ្យម៉ត់ រួចបន្ថែនទៅលើអាហារដោយផ្ទាល់ បន្ទាប់ពីចម្អិនហើយ។
ក្រៅពីបង្ការជំងឺមហារីក ម្រេចខ្មៅអាចជួយ រំលាយអាហារ ព្យាបាលជំងឺផ្តាសាយ សម្រកទម្ងន់ ថែរក្សាស្បែកឲ្យស្រស់ស្អាត ជំរុញឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមកាន់តែខ្លាំង ការពារសុខភាពធ្មេញ ជួយបំបាត់ការឈឺចាប់ និងជួយបង្កើនការចង់ចាំបានល្អ៕