នៅពេលដែលអ្នកជក់បារី ជាតិនីកូទីន នឹងជ្រាបចូលទៅក្នុងចរន្តឈាម ហើយផ្លាស់ប្តូរតម្រូវការអុកស៊ីសែន ការរំលាយអាហារ និងដំណើរការផ្លូវចិត្ត…។ ក្រៅពីនេះ ជាតិនីកូទីន អាចធ្វើឲ្យសរសៃឈាមវែនតូចៗស្រូបយកអាំងស៊ុយលីនមានការថយចុះ នាំឲ្យមានការលំបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
ការជក់បារី គឺជាមូលហេតុនៃការកើតជំងឺមហារីកសួត រលាកទងសួតរ៉ាំរ៉ៃ ជំងឺសរៃឈាមបេះដូង ដាច់សសៃឈាមខួរក្បាល ជំងឺតម្រងនោម និងជំងឺជាច្រើនទៀត…។
ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមានទម្លាប់ជក់បារី អាចប្រឈមនឹងអត្ថត្រាមរណភាព និងជំងឺបេះដូងមានចំនួនខ្ពស់ជាងអ្នកមិនជក់២ដង។
អ្នកឯកទេសខាងជំងឺបេះដូង បានចាត់ទុកថា ការជក់បារី និងជំងឺទឹកនោមផ្អែម គឺជាកត្តាចម្បងដែលនាំឲ្យមានជំងឺសរៃឈាមបេះដូង។ នៅពេលអ្នកជក់បារី កាបូនឌីអុកស៊ីត នឹងជ្រាបចូលក្នុងរាងកាយ ហើយរារាំងដល់អុកស៊ីសែន មិនឲ្យរួមផ្សំជានឹងកោសិកាឈាមក្រហមឡើយ។ ដូច្នេះដើម្បីទូទាត់សង រាងកាយនឹងបង្កើនការផលិតកោសិកាឈាមក្រហម ហើយវាគឺជាកត្តាមួយក្នុចំណោមកត្តាជាច្រើនដែលបង្កើនផលវិបាកនៃការខ្សោយតម្រងនោម ខ្វាក់ភ្នែក ដំបៅដាច់ជើង ដាច់សរសៃឈាមខួរក្បាល ចំពោះអ្នកកើតជំងឺទឹកនោមផ្អែម។
បើយោងតាមស្ថិតិ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលជក់បារីមានហានិភ័យកើនឡើងធ្វេដង ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះដែលជក់បារី វាជាមូលហេតុដែលនាំឲ្យមានការរលូតកូន និងកើតមិនគ្រប់ខែ។
ច្បាស់ណាស់ បារីមិនត្រឹមតែបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរចំពោះតែអ្នកជំងឺទឹកនោមផ្អែមនោះទេ វាក៏បង្កើនូវលទ្ធភាពនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមចំពោះអ្នកជក់បារីផងដែរ។ ដូច្នេះ អ្នកជំងឺទឹកនោមផ្អែមគួរនៅឲ្យឆ្ងាយពីបារី។