ទារកភាគច្រើនតែងតែបង្វិលក្បាលចុះក្រោម នៅចុងបញ្ចប់នៃការមានផ្ទៃពោះ ដើម្បីត្រៀមខ្លួនក្នុងការសម្រាល។ ប៉ុន្តែ មានប្រហែលជា ៣ភាគរយនៃទារកទាំងអស់ មិនបង្វិលក្បាលចុះក្រោមឡើយ នៅចុងបញ្ចប់នៃការមានផ្ទៃពោះ។
ទារក ដែលចាប់ផ្តើមបង្វិលក្បាលចុះក្រោមនៅអាយុចាប់ពី ៣២ ទៅ ៣៤សប្តាហ៍ ហើយប្រសិនបើសប្តាហ៍ទៅ ៣៧ហើយនៅតែមិនបង្វិលក្បាលចុះទៀត យើងមិនអាចធ្វើអ្វីបាននោះទេ លុះត្រាតែគ្រូពេទ្យជំនាញប្រើបច្ចេកទេសបង្វិលដោយប្រើដៃ ដែលគេហៅថា external cephalic version (ECV)។
បច្ចេកទេស ECV ត្រូវការគ្រូពេទ្យពីរទៅបីនាក់ ដើម្បីជួយរុញបង្វិលទារកក្នុងផ្ទៃដែលកំពុងស្ថិតក្នុងទីតាំបញ្ឈរ ឬទទឹងពោះ ដោយប្រើចលនាបន្តិចម្តងៗ រហូតទាល់តែសំយ៉ុងក្បាលចុះក្រោម។ ប៉ុន្តែហានិភ័យមួយដែលមានភស្តុកតាងជាច្រើនបានបង្ហាញថា ការប្រើបច្ចេកទេសនេះ អាចបណ្តោលឲ្យកូនកើតមិនគ្រប់ខែ។
ជម្រើសចុងក្រោយបំផុត ប្រសិនបើក្រុមគ្រូពេទ្យជួយមិនបានទេ ឬកូនមានលក្ខណថ្លោសពេក មានតែប្រើវិធីវះកាត់តែប៉ុណ្ណោះ៕