ការមានផ្ទៃពោះជាពេលវេលាដ៏អស្ចារ្យបំផុតសម្រាប់ស្ត្រីទាំងឡាយ ព្រោះពួកគេត្រូវឆ្លងកាត់ឧបសគ្គរាប់រយជំពូកដែលប្រុសៗមិនអាចយល់ពីអារម្មណ៍មួយនេះឡើយ។ ប៉ុន្តែទន្ទឹមនឹងមានមោទនៈភាពមួយនេះ ស្ត្រីមានផ្ទៃពោះគួរប្រុងប្រយ័ត្នសញ្ញាព្រមានមួយចំនួនផងដែរ ព្រោះវាអាចបញ្ជាក់ថាកូននៅក្នុងផ្ទៃកំពុងតែមានបញ្ហា ឬសុខភាពរបស់អ្នកកំពុងតែដុនដាបដែលត្រូវការជំនួយជាបន្ទាន់។
ហូរឈាមច្រើនតាមទ្វារមាស
សីតុណ្ហភាពរាងកាយលើសពី ៣៧.៧អង្សាសេ
មានការឈឺចាប់ ឬរលាក នៅពេលនោម
ហើមជុំវិញភ្នែក នៅពេលក្រោកពីគេង
កើតមានអាការហើមមុខ ដៃ ជើង និងកជើងភ្លាមៗ
មានបញ្ហាភ្នែកដូចជា មើលអ្វីព្រិលៗ ចេញសរសៃក្រហមៗដូចផ្លេកបន្ទោល មានស្នាមអុជខ្មៅក្នុងភ្នែក
ក្អួត ឬរាគរយៈពេល ២៤ម៉ោង ឬច្រើនជាងនេះ
ចលនារបស់កូនក្នុងផ្ទៃប្រែជាផ្លាស់ប្តូចុះខ្សោយភ្លាមៗ
ឈឺចាប់នៅក្នុងពោះយ៉ាងទាន់ហន់
ប្រសិនបើអ្នកកំពុងតែមានរោគសញ្ញាណាមួយដូចដែលបង្ហាញខាងលើនេះ គួរទៅជួបគ្រូពេទ្យភ្លាម ព្រោះកូនក្នុងផ្ទៃរបស់អ្នកអាចប្រឈមនឹងបញ្ហាដូចជា រលូត ឬកូនស្លាប់ក្នុងផ្ទៃជាដើម…៕