សុដន់យារធ្លាក់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សស្រីជាច្រើនកំពុងតែជួបប្រទះ ហើយបញ្ហាមួយនេះអាចបណ្តោលមកពីកត្តា អាយុ ការជក់បារី ការមានផ្ទៃពោះ និងលើសទម្ងន់ជាដើម។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកចង់អោយតឹងណែន មិនយារធ្លាក់ សូមអនុវត្តការណែនាំខាងក្រោមនេះ។
ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការជួសជុលជាលិកា និងសាច់ដុំនៅជុំវិញសុដន់ឲ្យរឹងមាំឡើងវិញ។ ខាងក្រោមនេះជាប្រភេទនៃលំហាត់ប្រាណដែលស្ត្រីគួរអនុវត្ត៖
១.លើកដុំដែក៖ គេងចុះឲ្យរាបស្មើនៅលើគ្រែ ឬកៅអ៊ីហាត់ប្រាណ ហើយដៃរបស់អ្នកកាន់ដុំដែកទាំងសងខាង។ ប្រើកម្លាំងលើកដុំដែកឡើងលើ រួចទម្លាក់ចុះមកផ្អឹបដើមទ្រូងរយ:ពេល ១០វិនាទី។
២. ធ្វើចលនាដៃ៖ អ្នកគ្រាន់តែឈរដាក់ជើងញែកចេញពីគ្នាបន្តិច ហើយដងខ្លួនដាក់ឲ្យត្រង់។ បន្ទាប់មកដៃរបស់អ្នកទាំងពីរលើកឡើងលើឲ្យប៉ះគ្នា រួចទម្លាក់មកវិញ(បើការកាន់ដុំដែករឹតតែល្អ)។ លំហាត់ប្រាណបែបនេះ មិនត្រឹមតែជួយពង្រឹងសាច់ដើមទ្រូងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរាងកាយត្រង់ស្អាតថែមទៀត។
៣. អាវ៉ង់៖ នៅពេលដែលអ្នកអាវ៉ង់ ទម្ងន់ទាំងអស់នឹងធ្លាក់បន្ទក់ទៅលើដៃ ហើយសាច់ដើមទ្រូងនឹងចាប់ផ្តើមពង្រីក។ ប៉ុន្តែពេលអនុវត្តអ្នកត្រូវញែកដៃចេញពីគ្នាឲ្យសមល្មម ហើយដងខ្លួនត្រូវរក្សាឲ្យត្រង់ពេលធ្វើចលនា។
ការប្រើស៊ុតស
ស៊ុតសមានគុណសម្បត្តិជួយរឹតបន្តឹងស្បែក និងជួយបំបាត់ភាពជ្រីវជ្រួញនៅលើសុដន់។ ចំពោះការអនុវត្តគ្មានអ្វីពិបាកទេ អ្នកគ្រាន់តែយកស៊ុតសមួយគ្រាប់ម៉ាស្សាជុំវិញសុដន់ទាំងគូរ រួចទុកឲ្យបាន ៣០នាទីមុននឹងលាងជម្រះចេញ។ ក្នុងមួយសប្តាហ៍សូមព្យាយាមអនុវត្តអោយបានយ៉ាងតិចបំផុត ៣ដង សុដន់របស់អ្នកនឹងមានភាពស្រស់ស្អាត មិនធ្លាក់យារឡើយ៕