តើ​មាន​អ្វី​កើតឡើង​ខ្លះ​ចំពោះ​រាងកាយ​មនុស្ស​ស្រី អំឡុងពេល​មាន​ផ្ទៃពោះ?

0
1

តើ​អ្នកដឹង​ទេ​ថា រាងកាយ​របស់​មនុស្ស​ស្រី​មានការ​ប្រែប្រួល​ដូចម្តេចខ្លះ​ក្នុងដំណាក់កាលនីមួយៗនៃ​ការ​មាន​ផ្ទៃពោះ? តាមពិត​រាងកាយ​រប​ស់មនុស្ស​ស្រី​ត្រូវតែមាន​ការប្រែប្រួល ដើម្បី​ត្រៀមខ្លួន​ចិញ្ចឹមជីវិត​ថ្មី​រហូត​ទាល់តែ​ថ្ងៃ​ចាប់កំណើត ប៉ុន្តែ​មនុស្ស​មួយចំនួនធំ​ប្រហែលជា​មិនទាន់​ដឹង​ពី​ការប្រែប្រួល​ទាំង​នោះឡើយ។ ខាងក្រោម​នេះ ជាការ​ប្រែប្រួល​មួយចំនួន​របស់​មនុស្ស​ស្រី​អំឡុងពេល​ពោះ៖

Image result for asian pregnant woman

សប្តាហ៍​ទី២៖ អ័រម៉ូន​ចាប់​ផ្តើមធ្វើ​សកម្មភាព ដើម្បី​ការអភិវឌ្ឍ និង​ការអភិរក្ស​គភ៌។

សប្តាហ៍​ទី៤៖អំប្រ៊ីយ៉ុង​នៅ​តូច​ណាស់ ប៉ុន្តែ​រាងកាយ​របស់​ស្ត្រី​បាន​ផ្លាស់ប្តូរ​រួចទៅហើយ​ដើម្បី​ការរីក​ធំធាត់​របស់​អំប្រ៊ីយ៉ុង។

សប្តាហ៍​ទី៩៖រោគសញ្ញា​នឹង​ចេញ​ឡើង​ដូចជា​អស់កម្លាំង​យ៉ាង​ឆាប់រហ័ស និង​មាន​អាការ​ចង្អោរ។

សប្តាហ៍​ទី១៥៖ស្បូន​ចាប់ផ្តើម​ពង្រីក​ខ្លួន​បន្តិចម្តង។

សប្តាហ៍​ទី២១៖អំប្រ៊ីយ៉ុង​ចាប់ផ្តើម​ចេញ​កម្រើក ដែល​ស្ត្រី​អាច​កត់សម្គាល់​បាន។

សប្តាហ៍​ទី២៦៖ពោះ​ចេះតែ​រីក​មាឌ​កាន់តែ​ធំ​ជាង​មុន ដែល​អ្នក​អាច​មើល​នឹង​ភ្នែក​ទទេ​ក៏​ឃើញ​ប្លែក​ដែរ។

សប្តាហ៍​ទី៣០៖ នៅក្រោម​សម្ពាធ​របស់​អំប្រ៊ីយ៉ុង ពោះវៀន នឹង​ក្រពះ​ចាប់ផ្តើម​រុញច្រាន​ឡើងលើ។

សប្តាហ៍​ទី៣៦៖ ដំណាក់កាល​នេះ​អា​ចប​ណ្តោ​ល​ឲ្យ​ស្ត្រី​ក្រហាយ​ទ្រូង ដ​ក្ហើ​មខ្លីៗ និង​នោម​ញឹក​ជាង​ធម្មតា។

បន្ទាប់បី​កំណើត៖ ស្បូន​របស់​មនុស្ស​ស្រី​ត្រូវការ​រយៈពេល២ខែ ដើម្បី​ជួសជុល​ឲ្យ​ត្រលប់មក​សភាព​ធម្មតា​វិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here