ការចម្អិនទឹកឲ្យពុះ គឺជាវិធីដ៏ល្អក្នុងការកម្ចាត់បាក់តេរី ព្រមទាំងមេរោគផ្សេងៗ ប៉ុន្តែការទទួលទានទឹកដែលដាំពុះម្តងហើយ យកទៅដាំសាជាថ្មីម្តងទៀតមិនល្អសម្រាប់សុខភាពនោះឡើយ។ ជាពិសេសការទទួលទានរយ:ពេលយូរ នឹងបង្កឲ្យមានផលប៉ះពាល់មួយចំនួនដែលយើងនឹកស្មានមិនដល់។
ប៉ះពាល់ប្រព័ន្ធប្រសាទ
ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុ fluoride នៅក្នុងទឹកដែលដាំពុះម្តងហើយម្តងទៀត អាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទមួយចំនួន និងប៉ះពាល់ដល់កម្រិតឆ្លាតវៃ (IQ) របស់កុមារ។
ខូចប្រព័ន្ធរំលាយអាហារ
សារធាតុអាសេនិច (Arsenic) នៅក្នុងទឹកក្តៅ អាចបណ្តោលឲ្យមានបញ្ហាសុខភាពពោះវៀន។ អាការនៃរោគសញ្ញាដំបូងប្រហែលជាមានតែមួយគត់ គឺឈឺពោះលក្ខណ:ស្រាល ដែលយើងមិនចាប់អារម្មណ៍។
កើតជំងឺមហារីក
ទឹកដាំពុះតែងតែមានផ្ទុកអំបិលអាស៊ីដ នៅពេលដែលវាប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ម្តងទៀត អាចធ្វើឲ្យអ្នកទទួលទានកើតជំងឺមហារីក មួយចំនួន រួមទាំង មហារីកពោះវៀនធំ ក្រពេញអូវែ ប្លោកនោម និងលំពែង។
មានបញ្ហាតម្រនោម
តម្រងនោមជាសរីរ:សំខាន់នៃរាងកាយ ហើយក៏ជាផ្នែកដែលងាយនឹងរងនូវផលប៉ះពាល់ផងដែរ ជាពិសេសប្រសិនបើអ្នកទទួលទានទឹកដែលមានសារធាតុអាសេនិច (Arsenic)។ ដោយសារតែសារធាតុអាសេនិច គឺជាថ្នាំពុលមួយប្រភេទដែលមានឥទ្ធិពលខ្លាំង ដូច្នេះហើយប្រសិនបើអ្នកទទួលទានរយ:ពេលយូរនឹងខូចតម្រងនោមជាពុំខាន។
កើតបញ្ហាសរសៃឈាមបេះដូង
សារធាតុអាសេនិច (Arsenic) គឺជាសារធាតុពុលបំផុត ដែលមានវត្តមាននៅក្នុងទឹកដែលដាំពុះច្រើនដង។ នៅពេលដែលទឹកត្រូវបានដាំពុះជាលើកទីពីរ សារធាតុនេះនឹងកើនឡើង ហើយប៉ះពាល់ដល់សរសៃឈាមបេះដូង៕