ស្វែងយល់ពីរោគសញ្ញា ជំងឺដាច់សរសៃឈាមខួរក្បាល

0
1

ជំងឺដាច់សរសៃឈាមខួរក្បាដែលភាសាបច្ចេកទេសហៅថា stroke គឺជាជំងឺដ៏គ្រោះថ្នាក់ខ្លាំងបំផុតអាចឆក់យកជីវិតមនុស្សបានភ្លាមៗ ហើយក្នុងមួយឆ្នាំៗមានជនរងគ្រោះដែលស្លាប់ដោយសារជំងឺនេះច្រើនណាស់។ អំឡុងពេលកើតជំងឺដាច់សរសៃឈាមខួរក្បាល អ្នកជំងឺអាចនឹងបាត់បង់កោសិកាប្រសាទ (neurons) ប្រមាណជា ២លាន ក្នុងមួយនាទី។

ដូច្នោះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយដូចខាងក្រោមនេះ ត្រូវប្រញាប់ទៅមន្ទើរពេទ្យភ្លាម៖
– ស្ពឹកមុខមួយរំពេច ដៃ ជើង ឬក៏មួយចំហៀងខ្លួន
– មានសភាពភាំងមួយរំពេច និយាយត្រដិត
– មានបញ្ហាភ្នែកធ្វេរដង ងងឹងមើលមិនច្បាស់
– វិលមុខ បាត់បង់តុល្យភាពក្នុងការគ្រប់គ្រងខ្លួនឯង លំបាកក្នុងការដើរ

ក្រៅពីចេះសង្កេតមើលរោគសញ្ញា អ្នកក៏ត្រូវផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅរួមមាន កាត់បន្ថយការទទួលទានគ្រឿងស្រវឹង ជក់បារី និងជៀសវាងរបបអាហារដែលគ្មានផាសុខភាព ទើបអ្នកអាចជៀសផុតពីជំងឺនេះបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here