ការគេងបានគ្រប់គ្រាន់ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញដល់ការលូតទាំងរាងកាយ និងខួរក្បាលទារក។ ដូច្នេះ ដើម្បីជួយឲ្យទារកគេងលក់ស្រួល ឪពុកម្តាយទាំងឡាយគួរមានទម្លាប់៦ចំណុចនេះ មុនពេលចូលគេង៖

១.ទុកពេលឲ្យច្រើនសម្រាប់ការចូលគេង៖ ចាប់ផ្តើមទម្លាប់គេង ៣០ ទៅ៤៥នាទីមុនពេលកូនរបស់អ្នកគេងលក់។
២.រៀបចំកន្លែងសម្រាប់គេង៖ អ្នកត្រូវបន្ថយពន្លឺភ្លើង និងបិទឧបករណ៍អេឡិចត្រូនិចទាំងអស់។
៣.ងូតទឹក ឬម៉ាស្សា៖ ការងូតទឹក ឬម៉ាស្សានិងជួយឲ្យទារកមានអារម្មណ៍ស្ងប់ស្ងាត់ ឆាប់គេងលក់ស្រួល។
៤.ឲ្យទារកញ៉ាំអាហារអោយបានឆ្អែត៖ការផ្តល់អាហារដល់ទារកបានច្រើននៅពេលល្ងាច អាចជួយបំពេញភាពឆ្អែតរបស់ពួកគេរហូតដល់ព្រឹក។ ដូច្នេះពួកគេមិនងាយភ្ញាក់ដោយសារតែភាពស្រេកឃ្លានឡើយ។
៥.អានរឿងនិទានពេលចូលគេង៖ ការអានរឿងនិទាន អាចជួយឲ្យទារកមានអារម្មណ៍រសាយទុកកង្វល់ និងអណ្តែតអណ្តូងទៅតាមសាច់រឿង ហើយមិនយូរទេពួកគេនឹងបិទភ្នែកគេងលក់ដោយមិនដឹងខ្លួន។
៦.ស្តាប់បទចម្រៀង៖ ការចាក់បទចម្រៀងបែបបំពេរ ឬបទសប្បាយៗ ក៏ជាផ្នែកមួយដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងគេងលក់បានស្រួលផងដែរ៕