មានឆ្ងល់ទេ ហេតុអ្វីមនុស្សមួយចំនួនគេងហៀរទឹកមាត់? អ្នកដែលមានបញ្ហាគេងហៀរទឹកមាត់ភាគច្រើនតែងតែព្រងើយកណ្តើយ ព្រោះយល់ថា វាគ្មានអ្វីគួរឲ្យព្រួយបារម្ភនោះឡើយ។ ប៉ុន្តែអ្នកជំនាញបានបង្ហាញថា នេះជាសញ្ញាព្រមាននៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលអ្នកគួររកវិធីដោះស្រាយជាបន្ទាន់។
កើតជំងឺដាច់សរសៃឈាមខួរក្បាល
ពេលភ្ញាក់ពីគេងស្រាប់តែទឹកមាត់ហៀរប្រលាក់ខ្នើយ ឈឺក្បាល និងមានរោគសញ្ញាមួយចំនួនទៀត មានន័យថា អ្នកកំពុងតែប្រឈមហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលហើយ។ ដូច្នេះ អ្នកត្រូវប្រញាប់ទៅពិនិត្យសុខភាពធ្វើការព្យាបាលភ្លាម។
ត្បៀតសរសៃឈាម
ករណីត្បៀតសរសៃឈាមអាចនាំឲ្យខ្វះអុកស៊ីសែន និងឈាម ដែលត្រូវបញ្ចូនទៅកាន់ខួរក្បាល ព្រមទាំងសាច់ដុំ។ នេះជាមូលហេតុដែលធ្វើឲ្យសាច់ដុំនឹងចុះខ្សោយ និងមានការហៀរទឹកមាត់ក្នុងពេលគេង។ យកល្អអ្នកគួរតែប្រញាប់ទៅពិនិត្យឲ្យបានទាន់ពេល ប្រសិនបើអ្នកឃើញរោគសញ្ញាមួយនេះ។
ក្រៅពីនេះ ការគេងហៀរទឹកមាត់ ក៏អាចបណ្តោលមកពីការរលាកមាត់ ឬបញ្ហាស្ត្រេសផងដែរ៕