មានមនុស្សជាច្រើននៅតែយល់ថា ទារកក្នុងផ្ទៃគ្មានចេះអ្វីក្រៅពីគេងរហូតដល់ថ្ងៃកើតនោះទេ ប៉ុន្តែអ្នកជំនាញបានរកឃើញថា ទន្ទឹមនឹងភាពលូតលាស់ ទារកចាប់ផ្តើមរៀនអ្វីៗគ្រប់យ៉ាងតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ។ ខាងក្រោមនេះ គឺជារឿងអស្ចារ្យទាំង៨យ៉ាង ដែលទារកចេះធ្វើតាំងពីនៅក្នុងផ្ទៃ៖
១.មានអារម្មណ៍ឈឺចាប់៖ខណៈដែលការពិភាក្សាទៅលើបញ្ហានេះនៅតែបន្ត អ្នកជំនាញជាច្រើនបានអះអាងថា ទារកចេះមានអារម្មណ៍ឈឺចាប់នៅដើមសប្តាហ៍ទៅ។
២.សុបិន្ត៖ ទារកចេះមានក្តីសុបិន្ត ដែលបង្ហាញតាមរយៈចលនាភ្នែកយ៉ាងលឿនរបស់ពួកគេ។
៣៖ការគិត៖ ខួរក្បាលរបស់ទារកមានរលក ត្រូវបានគេកត់ត្រាទុកតាំងពីសប្តាហ៍ទី ។
៤.ការស្ងាប៖ បន្ទាប់ពីគេងពេញមួយយប់មក ទារកនឹងមានការស្ងាបដែលធ្វើឲ្យពួគគេមានអារម្មណ៍ល្អ។
៥.មានប្រតិកម្មជាមួយពន្លឺ៖ អ្នកស្រាវជ្រាវបានកំណត់ថា ទារកអាចងាយប្រតិកម្មជាមួយពន្លឺ តាមរយៈការចាំងពន្លឺលើពោះរបស់អ្នកម្តាយ ហើយភ្នែករបស់ទារកហាក់ដូចជាព្រិចៗ នៅពេលដែលពន្លឺចាំងចំលើផ្ទៃមុខ។
៦.ចេះភ្ញាក់៖ ទារកមានអារម្មណ៍ភ័យខ្លាច ដោយសារតែសំលេងលឺភ្លាមៗពីមជ្ឈដ្ឋានខាងក្រៅ ដូចជាម៉ាក់របស់ពួកគេកណ្តាស់ជាដើម។
៧.សប្បាយចិត្ត៖ ទារកអាចលោតយ៉ាងសប្បាយរីករាយ ឆ្លើយតបទៅនឹងការសើចរបស់អ្នកម្តាយ។
៨.ដកដង្ហើម៖ ទោះបីជាទារកទទួលអុកស៊ីសែនតាមរយៈទងផ្ចិតក៏ដោយ ប៉ុន្តែសាច់ដុំសួតមានការវិឌ្ឍន៍នៅពេលពួកគេធ្វើត្រាមតាមដង្ហើមរបស់អ្នកម្តាយ។