យើងគ្រប់គ្នាតែងតែនិយមញ៉ាំចេកទុំ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ ប៉ុន្តែគ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ការញ៉ាំចេកខ្ចីក៏មានអត្ថប្រយោជន៍មិនចាញ់ចេកទុំដែរ ជាពិសេសបើអ្នកស្ងោរ។
ចេកខ្ចី ជាប្រភពដ៏សម្បូរបែបនៃជាតិសរសៃ រ៉ែ វីតាមីន និងម្សៅ ដែលរាងកាយត្រូវការជាប្រចាំ។ សារធាតុទាំងអស់នេះ អាចជួយគ្រប់គ្រងទម្ងន់ ជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុល។ មិនតែប៉ុណ្ណោះ សារធាតុប៉ូតាស្យូម និងសារធាតុរ៉ែរបស់វា គឺចាំបាច់បំផុតសម្រាប់មុខងារបេះដូង និងសាច់ដុំ។
ចេកខ្ចីទម្ងន់១១ក្រាម មានផ្ទុកជាតិសរសៃ ៣,១ក្រាម ប៉ូតាស្យូម១២ភាគរយ វីតាមីនB ២០ភាគរយ វីតាមីនC 17ភាគរយ ម៉ាញ៉េស្យូម៨ភាគរយ ស្ពាន់ធ័រ៥ភាគរយ ម៉ង់ហ្គាណែស១៥ភាគរយ។
ចេកខ្ចី អាចជំនួយដល់ឆ្អឹង និងធ្មេញឲ្យមានភាពរឹងមាំ សម្រួលដល់ប្រព័ន្ធដំណើរការរំលាយអាហារ ព្រមទាំងបង្កើនថាមពលសាច់ដុំ។
លើសពីនេះទៅទៀត វាអាចជួយបណ្តេញជាតិពុលពីរាងកាយ រក្សាបាក់តេរីល្អនៅក្នុងពោះវៀន ដែលជាកត្តាដ៏សំខាន់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ៕