យោងតាមគេហទំព័រ Dalily Mail បានចុះផ្សាយថា ប្រជាជនអង់គ្លេសប្រមាណជា ៥,៤លាននាក់ ត្រូវប្រឈមនឹងហានិភ័យកើតជំងឺហឺត កម្រិតខ្ពស់ ប្រសិនបើពួកគេមានទម្លាប់ទទួលទានសាច់កែច្នៃ ឬសាច់ក្រកច្រើនពេក។
នៅក្នុងចំណោមអ្នកដែលទទួលទានសាច់ក្រក ម្តងក្នុងមួយសប្តាហ៍ មានចំនួន ១៤ភាគរយ ដែលកើតមានជំងឺហឺតធ្ងន់ធ្ងរក្នុងរយ:ពេល ៤ឆ្នាំក្រោយ។ ប៉ុន្តែ អ្នកដែលទទួលទាន ៤ដងក្នុងមួយសប្តាហ៍ មាន ២២ភាគរយ ដែលកើតមានបញ្ហាជំងឺហឺតធ្ងន់ធ្ងរក្នុងពេលឆាប់ៗ។
ក្រៅពីនេះ អ្នកដែលទទួលទានសាច់ប្រលាក់ច្រើនពេក ក៏ប្រឈមនឹងជំងឺហឺតធ្ងន់ធ្ងរ ជាងអ្នកដែលញ៉ាំតិចដែរ។
វេជ្ជបណ្ឌិត Erika Kennington ជាអ្នកដឹកនាំការស្រាវជ្រាវស្តីអំពីជំងឺហឺត នៅចក្រភពអង់គ្លេស បង្ហាញថា «ការទទួលទានសាច់កែច្នៃ អាចធ្វើឲ្យកើតជំងឺ»។ ជាពិសេសអ្នកដែលលើសទម្ងន់ ឬធាត់ គឺមានហានិភ័យវិវត្តទៅរកជំងឺហឺតកាន់តែខ្ពស់។
ហេតុនេះ ហើយអ្នកជំនាញបានផ្តល់ដំបូលន្មាន ឲ្យមនុស្សគ្រប់រូបរក្សាតុល្យភាពអាហារឲ្យបានត្រឹមត្រូវ ដោយកាត់បន្ថយអាហារកែច្នៃ ស្ករ អំបិល ខ្លាញ់ ហើយទម្លាប់ទទួលទានអាហារស្រស់ៗវិញ៕